ព្រះត្រៃបិដក ភាគ ៦០

 ​[​១១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សា​លិ​ន្ទិយ​ព្រាហ្មណ៍​ ​ជា​កោសិយ​គោត្រ​នោះ​ ​មានចិត្ត​រីករាយ​ ​មានចិត្ត​ខ្ពស់​ឯក​ ​មានចិត្ត​ជ្រះថ្លា​ ​បាន​ចាត់ចែង​នូវ​បាយ​ ​និង​ទឹក​ ​ហើយ​ញុំាង​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ​ ​និង​ទឹក​។​

​ចប់​ ​សា​លិកេ​ទារ​ជាតក​ ​ទី១​។​


​ចន្ទ​កិន្នរ​ជាតក​ ​ទី២​


 [​១២​]​ ​(​ចន្ទ​កិន្នរ​ពោល​ថា​)​ ​ម្នាលនាង​ចន្ទា​ ​ជីវិត​នេះ​ប្រហែលជា​ជិត​ដាច់​ហើយ​ ​ព្រោះ​ក្រពុល​ដោយ​ឈាម​ ​អញ​នឹង​លះបង់​នូវ​ជីវិត​ក្នុងថ្ងៃនេះ​ឯង​ ​ម្នាលនាង​ចន្ទា​ ​ជីវិត​របស់​អញ​នឹង​រលត់​។​ ​ជីវិត​របស់​អញ​ជា​ទុក្ខ​ពៀប​ចុះ​ហើយ​ ​ហ្ឫទ័យ​របស់​អញ​ក្តៅ​ណាស់​ ​អញ​លំបាក​ក្រៃពេក​ ​ព្រោះ​ហេតុ​នាង​ចន្ទា​កំពុង​សោក​ ​មិនមែន​ព្រោះ​ការ​សោក​ដទៃ​ទេ​។​ ​អញ​នឹង​ស្វិត​ស្រពោន​ដូចជា​ស្មៅ​ ​(​ដែលគេ​ដាក់លើ​ថ្ម​ក្តៅ​)​ ​ដូចជា​ដើមឈើ​ ​(​ដែលកាត់​ផ្តាច់​ឫស​ហើយ​)​ ​អញ​នឹង​រីងស្ងួត​ដូចជា​ស្ទឹង​ដែល​មាន​ទឹក​មិន​ពេញ​ ​ព្រោះ​នាង​ចន្ទា​កំពុង​សោក​ ​មិនមែន​ព្រោះ​ការ​សោក​ដទៃ​ទេ​។​ ​ទឹកភ្នែក​ទាំងឡាយ​របស់​អញ​នេះ​ហូរ​ទៅ​ ​ដូចជា​ភ្លៀង​ក្បែរ​ជើងភ្នំ​ហូរ​ទៅ​ ​ព្រោះ​ហេតុ​នាង​ចន្ទា​កំពុង​សោក​ ​មិនមែន​ព្រោះ​ការ​សោក​ដទៃ​ឡើយ​។​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636872893761254641
ទៅកាន់ទំព័រ៖