ព្រះត្រៃបិដក ភាគ ៦០

បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ​ ​ជា​ម្ចាស់​នៃ​ទិស​ ​សូម​ព្រះអង្គ​គង់នៅ​ដោយ​ទេវានុភាព​ចុះ​ ​សូម​ព្រះអង្គ​សោយ​នូវ​កាម​ទាំងឡាយ​ ​មិនមែន​ជា​របស់​មនុស្ស​ ​ក្នុង​ទេវលោក​ជាន់​តាវត្តឹង្ស​ចុះ​។​
 [​១២៧​]​ ​(​ព្រះរាជា​…​)​ ​យាន​ដែល​ខ្ចីគេ​ ​និង​ទ្រព្យ​ដែល​ខ្ចីគេ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ទ្រព្យ​ណា​ដែលគេ​បាន​ ​ព្រោះ​បុគ្គល​ដទៃ​ឲ្យ​ជា​បច្ច័យ​ ​ទ្រព្យ​នុ៎ះឯង​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​ ​ទ្រព្យ​ណា​ដែលគេ​បាន​ ​ព្រោះ​បុគ្គល​ដទៃ​ឲ្យ​ជា​បច្ច័យ​ ​ខ្ញុំ​មិន​ចង់បាន​ទ្រព្យ​នុ៎ះ​ឡើយ​ ​បុណ្យ​ទាំងឡាយ​ ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយដោយ​ខ្លួនឯង​ ​បុណ្យ​នោះ​ ​ទុកជា​ទ្រព្យរបស់​ខ្ញុំ​ជាប់​តាម​ខ្លួន​ ​ខ្ញុំ​នោះ​ ​នឹង​ទៅ​ធ្វើកុសល​ឲ្យ​ច្រើន​ក្នុង​ពួក​មនុស្ស​ ​ដោយ​ឲ្យ​ទាន​ផង​ ​កិរិយា​ប្រព្រឹត្ត​ធម៌​ស្មើ​ផង​ ​កិរិយា​សង្រួម​ដោយ​សីល​ផង​ ​កិរិយា​ទូន្មាន​នូវ​ឥន្ទ្រិយ​ផង​ ​ព្រោះថា​ ​បុគ្គល​ធ្វើកុសល​ហើយ​ ​រមែង​ដល់​នូវ​សេចក្តី​សុខ​ ​ទាំង​មិន​ក្តៅ​ក្រ​ហាយ​រឿយ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​
 [​១២៨​]​ ​(​សា​ធិ​នរា​ជ​ ​ពោល​នឹង​ស្តេច​នារ​ទៈ​ថា​)​ ​ស្រែ​ទាំងឡាយ​នេះ​ផង​ ​ទទឹក​ប្រកបដោយ​កុណ្ឌល​(​១​)​ ​ដ៏​ល្អ​នេះ​ផង​ ​ផែនដី​ដ៏​ដេរដាស​ ​ដោយ​ស្មៅ​ពណ៌ខៀវ​នេះ​ផង​ ​ស្ទឹង​ទាំងឡាយ​ដែល​កំពុង​ហូរ​នេះ​ផង​ ​ស្រះ​បោក្ខរណី​ទាំងឡាយ​ ​ជាទី​រីករាយ​ ​មាន​សត្វ​ចាក​ក្រពា​ក​យំ​ហើយ​
​(​១​)​ ​ទទឹក​មាន​កំពែង​សម្រាប់​បុក​ទំ​លាយ​ទឹក​ឲ្យ​ហូរ​ស្រួល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636872906445580143
ទៅកាន់ទំព័រ៖