ព្រះត្រៃបិដក ភាគ ៦០

​ដ៏​ដេរដាស​ដោយ​ចង្កុលណី​ ​ដោយ​ផ្កាឈូក​ ​និង​ផ្កា​ឧប្បល​នេះ​ផង​ ​ពួក​ជន​ណា​ ​រាប់អាន​នូវ​ទី​ទាំងឡាយ​នេះ​ថា​ជា​របស់​អញ​ ​ជន​ទាំងនោះ​ ​ទៅកាន់​ទិស​ណា​ហ្ន៎​។​
 ម្នាល​នារ​ទៈ​ ​ស្រែ​ទាំងឡាយ​ ​នៅជា​ស្រែ​ទាំងនោះ​ដដែល​ ​ភូមិភាគ​ ​នៅជា​ភូមិភាគ​នោះ​ដដែល​ ​ឧបចារៈ​នៃ​សួនច្បារ​ទាំងឡាយ​ ​ក៏​នៅជា​ឧបចារៈ​នោះ​ដដែល​ ​តែថា​ ​កាល​យើង​មិនឃើញ​នូវ​ជន​ទាំងនោះ​ ​ទិស​ប្រាកដ​ដល់​យើង​ហាក់ដូចជា​សូន្យឈឹង​។​
 [​១២៩​]​ ​(​ព្រះរាជា​…​)​ ​វិមាន​ទាំងឡាយ​ ​ញ៉ាំង​ទិស​ទាំង​ ​៤​ ​ឲ្យ​ភ្លឺ​ចិញ្ចែង​ចំពោះមុខ​ទេវរាជ​ផង​ ​ចំពោះមុខ​ពួក​ទេវតា​ជាន់​ត្រៃត្រឹង្ស​ផង​ ​យើង​បានឃើញ​ហើយ​។​ ​ភព​ជា​ទិព្យ​ ​យើង​បាន​នៅ​រួចហើយ​ ​កាម​ទាំងឡាយ​មិនមែន​ជា​របស់​មនុស្ស​ ​យើង​បាន​បរិភោគ​រួចហើយ​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ ​អាច​សម្រេច​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​បាន​។​ ​យើង​នោះ​ ​បាន​លះបង់​សម្បត្តិ​ទិព្យ​ប្រាកដ​ដូច្នោះ​ហើយ​ ​មក​ក្នុង​ទីនេះ​ ​ដើម្បី​ធ្វើបុណ្យ​ ​យើង​នឹង​ប្រព្រឹត្ត​ធម៌​តែ​ម្យ៉ាង​ ​យើង​មិន​មាន​សេចក្តី​ត្រូវការ​ដោយ​រាជសម្បត្តិ​ទេ​។​ ​ព្រះពុទ្ធ​ទាំងឡាយ​ដែល​មាន​វត្ត​ល្អ​ ​ស្តេច​យាង​ទៅតាម​ផ្លូវ​ណា​ ​យើង​នឹង​ដើរទៅ​តាមផ្លូវ​នោះ​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែង​ហើយ​ ​ជា​ផ្លូវ​ដែល​បុគ្គល​មិន​មាន​អាជ្ញា​គប្បី​ត្រាច់​ទៅ​។​

​ចប់​ ​សា​ធិ​នរា​ជ​ជាតក​ ​ទី១១​។​

ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636872906758408036
ទៅកាន់ទំព័រ៖