ព្រះត្រៃបិដក ភាគ ៦០
[១៣៤] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកនូវព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣៥] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយ កាន់ឃ្លោកដាក់ទឹកផង ដំបងភ្លុកផង ចូលទៅឯបអបនឹងសេ្តចទាំងឡាយ ក្នុងស្រុក ឬនិគម (ដោយគិតគ្នាថា) កាលបើគេមិនឲ្យ (វត្ថុអ្វីមួយ) ក្នុងស្រុក ឬនិគម យើងនឹងមិនក្រោកឡើយ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយបុគ្គលអ្នករឹបជាន់ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបបង្គំទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
[១៣៦] (ព្រះរាជាកោរព្យៈ…) ព្រាហ្មទាំងឡាយនោះ ប្រាសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ
ID: 636872907604286417
ទៅកាន់ទំព័រ៖