ព្រះត្រៃបិដក ភាគ ៦០

​ម្នាល​សំឡាញ់​ ​ទក្ខិណាទាន​ដែលគេ​ឲ្យហើយ​ចំពោះ​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​យើង​នឹង​ឲ្យ​នូវ​ទក្ខិណាទាន​ ​(​ចំពោះ​បុគ្គល​នោះ​)​។​
 [​១៣៩​]​ ​(​វិធូ​រៈ​…​)​ ​បពិត្រ​ព្រះ​ជនាធិបតី​ ​(​ព្រាហ្មណ៍​ទាំងឡាយ​)​ ​ជួញ​សម៉​ផង​ ​កន្តួ​ត​ព្រៃ​ផង​ ​ស្វាយ​ផង​ ​ព្រីង​ផង​ ​សម៉ពិភេក​ផង​ ​ខ្នុរសម្ល​ផង​ ​ឈើស្ទន់​ផង​ ​ព្នៅ​ផង​ ​ព​ទ្រា​ផង​ ​ឈើ​កែស​ផង​ ​ទឹកអំពៅ​ ​និង​ស្ករអំពៅ​ផង​ ​ខ្សៀ​ផង​ ​ទឹកឃ្មុំ​ ​និង​ថ្នាំ​បន្តក់​ភ្នែក​ផង​ ​ជួញ​ភណ្ឌៈ​មានតម្លៃ​តិច​ ​ឬ​មានតម្លៃ​ច្រើន​ផង​ ​បពិត្រ​ព្រះរាជា​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​ប្រាកដ​ស្មើដោយ​ពាណិជ​ ​ហៅថា​ព្រាហ្មណ៍​ដែរ​ ​បពិត្រមហារាជ​ ​(​ព្រាហ្មណ៍​ទាំងឡាយ​នេះ​)​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ចំពោះ​ព្រះអង្គ​ហើយ​ ​យើង​នឹង​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍​បែប​ដូច្នោះ​ឬ​។​
 ​[​១៤០​]​ ​(​ព្រះ​រា​ជា​កោរ​ព្យៈ​…​)​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​បា្រស​ចាក​ភាពជា​ព្រាហ្មណ៍​ ​តែ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​គេ​មិន​ហៅថា​ព្រាហ្មណ៍​ទេ​ ​ម្នាល​វិធូ​រៈ​ ​អ្នក​ចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃ​វិញ​ ​ដែល​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ ​វៀរចាក​មេថុនធម្ម​ ​ឲ្យ​មក​បរិភោគ​នូវ​ភោជន​របស់​យើង​ ​ម្នាល​សំឡាញ់​ ​ទក្ខិណាទាន​ដែលគេ​ឲ្យ​ចំពោះ​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​យើង​នឹង​ឲ្យ​នូវ​ទក្ខិណាទាន​ ​(​ចំពោះ​បុគ្គល​នោះ​)​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636872908213041236
ទៅកាន់ទំព័រ៖