ព្រះត្រៃបិដក ភាគ ៦០

​បពិត្រ​ព្រះរាជា​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​ប្រាកដ​ស្មើដោយ​បុគ្គល​អ្នកសម្លាប់​គោ​ ​គេ​ហៅថា​ព្រាហ្មណ៍​ដែរ​ ​បពិត្រមហារាជ​ ​(​ព្រាហ្មណ៍​ទាំងឡាយ​នេះ​)​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ចំពោះ​ព្រះអង្គ​ហើយ​ ​យើង​នឹង​ចូល​ទៅ​រក​ព្រាហ្មណ៍​បែប​ដូច្នោះ​ឬ​។​
 [​១៤៤​]​ ​(​ព្រះ​រា​ជា​កោរ​ព្យៈ​…​)​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​បា្រស​ចាក​ភាពជា​ព្រាហ្មណ៍​ ​តែ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​គេ​មិន​ហៅថា​ព្រាហ្មណ៍​ទេ​ ​ម្នាល​វិធូ​រៈ​ ​អ្នក​ចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃ​វិញ​ ​ដែល​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ ​វៀរចាក​មេថុនធម្ម​ ​ឲ្យ​មក​បរិភោគ​នូវ​ភោជន​របស់​យើង​ ​ម្នាល​សំឡាញ់​ ​ទក្ខិណាទាន​ដែលគេ​ឲ្យ​ចំពោះ​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​យើង​នឹង​ឲ្យ​នូវ​ទក្ខិណាទាន​ ​(​ចំពោះ​បុគ្គល​នោះ​)​។​
 [​១៤៥​]​ ​(​វិធូ​រៈ​…​)​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​កាន់​ដាវ​ ​និង​ខែល​ ​កាន់​ព្រះ​ខាន់​ ​ឈរ​ឯ​បនៅ​ក្បែរផ្លូវ​ជាទី​ទៅ​នៃ​ពួក​ឈ្មួញ​ ​នាំ​ពួក​ឈ្មួញ​ឲ្យ​ផុត​ ​(​អំពី​ពួក​ចោរ​)​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​ប្រាកដ​ស្មើដោយ​ពួក​ជន​អ្នក​ឃ្វាលគោ​ ​និង​ពួក​អ្នកនេសាទ​ ​គេ​ហៅថា​ព្រាហ្មណ៍​ដែរ​ ​បពិត្រមហារាជ​ ​(​ព្រាហ្មណ៍​ទាំងឡាយ​នេះ​)​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ចំពោះ​ព្រះអង្គ​ហើយ​ ​យើង​នឹង​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍​បែប​ដូច្នោះ​ឬ​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636872908742011491
ទៅកាន់ទំព័រ៖