ព្រះត្រៃបិដក ភាគ ៦០

 ​[​១៤៦​]​ ​(​ព្រះ​រា​ជា​កោរ​ព្យៈ​…​)​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​បា្រស​ចាក​ភាពជា​ព្រាហ្មណ៍​ ​តែ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​គេ​មិន​ហៅថា​ព្រាហ្មណ៍​ទេ​ ​ម្នាល​វិធូ​រៈ​ ​អ្នក​ចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃ​វិញ​ ​ដែល​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ ​វៀរចាក​មេថុនធម្ម​ ​ឲ្យ​មក​បរិភោគ​នូវ​ភោជន​របស់​យើង​ ​ម្នាល​សំឡាញ់​ ​ទក្ខិណាទាន​ដែលគេ​ឲ្យ​ចំពោះ​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​យើង​នឹង​ឲ្យ​នូវ​ទក្ខិណាទាន​ ​(​ចំពោះ​បុគ្គល​នោះ​)​។​
 [​១៤៧​]​ ​(​វិធូ​រៈ​…​)​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​ធ្វើ​ខ្ទម​ក្នុង​ព្រៃ​ ​ធ្វើ​អន្ទាក់​វ័ធ​ទាំងឡាយ​ ​បៀតបៀន​នូវ​ទន្សាយ​ ​និង​ខ្លាត្រី​ផង​ ​នូវ​ទន្សង​ ​ត្រី​ ​និង​អណ្តើក​ផង​ ​បពិត្រ​ព្រះរាជា​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​ប្រាកដ​ស្មើដោយ​ព្រានព្រៃ​ ​ព្រាហ្មណ៍​ទាំងនោះ​ ​គេ​ហៅថា​ព្រាហ្មណ៍​ដែរ​ ​បពិត្រមហារាជ​ ​(​ព្រាហ្មណ៍​ទាំងនោះ​)​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ ​ចំពោះ​ព្រះអង្គ​ហើយ​ ​យើង​នឹង​ចូល​ទៅ​ស្វែងរក​ព្រាហ្មណ៍​បែប​ដូច្នោះ​ឬ​។​
 [​១៤៨​]​ ​(​ព្រះ​រា​ជា​កោរ​ព្យៈ​…​)​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​បា្រស​ចាក​ភាពជា​ព្រាហ្មណ៍​ ​តែ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​គេ​មិន​ហៅថា​ព្រាហ្មណ៍​ទេ​ ​ម្នាល​វិធូ​រៈ​ ​អ្នក​ចូរ​ស្វែងរក​ពួក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃ​វិញ​ ​ដែល​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ ​វៀរចាក​មេថុនធម្ម​ ​ឲ្យ​មក​បរិភោគ​នូវ​ភោជន​របស់​យើង​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636872909020877441
ទៅកាន់ទំព័រ៖