ព្រះត្រៃបិដក ភាគ ៦០
[១៥១] (វិធូរៈ…) បពិត្រព្រះសម្មតិទេព ពួកព្រាហ្មណ៍ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម គួរនឹងបរិភោគភោជនរបស់ព្រះអង្គ មានដែរ។ ព្រាហ្មណ៍ទាំងនោះ បរិភោគនូវភត្តតែម្តង ទាំងមិនផឹកនូវទឹកស្រវឹង បពិត្រមហារាជ (ពួកព្រាហ្មណ៍នេះ) ខ្ញុំព្រះអង្គបានក្រាបទូលព្រះអង្គហើយ យើងនឹងចូលទៅអញ្ជើញពួកព្រាហ្មណ៍ប្រាកដដូច្នោះឬ។
[១៥២] (ព្រះរាជា…) ម្នាលវិធូរៈ បើពួកព្រាហ្មណ៍នុ៎ះឯង ជាអ្នកមានសីល ជាពហុស្សូតពិតមែន ម្នាលវិធូរៈ អ្នកចូរស្វែងរកពួកព្រាហ្មណ៍នុ៎ះចុះ ចូរអញ្ជើញព្រាហ្មណ៍ទាំងនោះមកឆាប់ៗ។
ចប់ ទសព្រាហ្មណជាតក ទី១២។
ភិក្ខាបរម្បរជាតក ទី១៣
[១៥៣] (កុដុម្ពិកៈទូលថា) ខ្ញុំព្រះអង្គបានឃើញព្រះអង្គ មានព្រះរូបទន់ភ្លន់ ចេញចាកដែនមកកាន់ព្រៃស្ងាត់ ប្រកបដោយផ្ទះកំពូលដ៏ប្រសើរ មានអាសនៈដ៏ថ្លៃថ្លា ដែលគេក្រាលបំរុងទុក ទើបថ្វាយក្រយាស្ងោយដ៏ឧត្តម ជាភត្តនៃស្រូវសាលីដ៏វិចិត្រ លាយដោយសាច់ដ៏ស្អាត ចំពោះព្រះអង្គនោះ ដោយសេចក្តីស្រឡាញ់
ID: 636872909711786959
ទៅកាន់ទំព័រ៖