ព្រះត្រៃបិដក ភាគ ៦០

 ​[​១៥​]​ ​(​កិន្នរី​…​)​ ​នែ​រាជបុត្រ​ ​អ្នកណា​បាន​សម្លាប់​នូវ​កិន្នរ​ ​ដែល​ជា​សត្វ​មិន​ប្រទូស្ត​ ​ព្រោះ​ការ​ចង់បាន​អញ​ ​អញ​ស៊ូ​តែ​ស្លាប់​ ​អញ​នឹង​មិន​ធ្វើ​ ​(​ជា​ប្រពន្ធ​)​ ​របស់​អ្នក​ ​(​នោះ​)​ ​ទេ​។​
 [​១៦​]​ ​(​ព្រះរាជា​…​)​ ​ម្នាលនាង​កិន្នរី​ ​ដែល​ជា​ស្រី​មាន​សេចក្តី​ខ្លាច​ផង​ ​ចង់​រស់នៅ​ផង​ ​នាង​ជា​មេ​ម្រឹគ​ ​មាន​ស្លឹក​កំញាន​ ​និង​ស្លឹក​ក្រស្នា​ជា​ភោជន​ ​ចូរ​នាង​ទៅកាន់​ព្រៃ​ហិមវន្ត​ចុះ​ ​ពួក​ម្រឹគ​ដទៃ​នឹង​ត្រេកត្រអាល​ចំពោះ​នាង​។​
 ​[​១៧​]​ ​(​កិន្នរី​…​)​ ​ភ្នំ​ទាំងឡាយ​នោះ​ផង​ ​ជ្រោះ​ភ្នំ​ទាំងឡាយ​នោះ​ផង​ ​គូហា​ភ្នំ​ទាំងឡាយ​នោះ​ផង​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​យើង​ទាំងឡាយ​ ​រមែង​ត្រេកត្រអាល​ជាមួយគ្នា​លើ​ភ្នំ​ទាំងឡាយ​ណា​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នកលើ​ភ្នំ​ទាំងឡាយ​នោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​ភ្នំ​ទាំងឡាយ​នោះ​ ​ដេរដាស​ដោយ​ស្លឹកឈើ​ ​គួរឲ្យ​រីករាយ​ ​ដែល​ពួក​ម្រឹគ​សាហាវ​ធ្លាប់​ដើរទៅ​មក​ញឹកញយ​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​ភ្នំ​ទាំងឡាយ​នោះ​ ​ដេរដាស​ដោយ​ផ្កាឈើ​គួរឲ្យ​រីករាយ​ ​ដែល​ពួក​ម្រឹគ​សាហាវ​ធ្លាប់​ដើរទៅ​មក​ញឹកញយ​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636872894268563657
ទៅកាន់ទំព័រ៖