ព្រះត្រៃបិដក ភាគ ៦០

 ​[​១៦០​]​ ​(​ព្រះ​បច្ចេកពុទ្ធ​)​ ​អាត្មា​មិន​ដាំ​ស្ល​ខ្លួនឯង​ ​មិន​ប្រើឲ្យ​គេ​ដាំ​ស្ល​ ​មិន​កាត់​ខ្លួនឯង​ ​មិន​ប្រើ​គេ​ឲ្យ​កាត់​ ​ហេតុ​នោះ​បាន​ជា​ឥសី​ដឹង​ថា​អាត្មា​ជា​អ្នក​មិន​មាន​សេចក្តី​កង្វល់​ ​ជា​អ្នក​ប្រាសចាក​បាប​គ្រប់​ចំពូក​ ​ទើប​កាន់​ចង្ហាន់​ដោយដៃ​ឆ្វេង​ ​កាន់​សម្បក​ឃ្លោក​ដោយដៃ​ស្តាំ​ ​ហើយ​ប្រគេន​ភត្ត​ដែល​លាយ​ដោយ​សាច់​ដ៏​ស្អាត​នោះ​ដល់​អាត្មា​។​ ​តាមពិត​ ​ជន​ទាំងឡាយ​ ​(​មាន​សេ្តច​ជាដើម​)​ ​នុ៎ះ​ ​ជា​អ្នក​ប្រកាន់​ថា​របស់​អញ​ ​មាន​សេចក្តី​ហួងហែង​ ​គួរតែ​ឲ្យ​ទាន​ ​(​ដល់​បុគ្គល​ប្រាកដ​ស្មើដោយ​អាត្មា​)​ ​បុគ្គល​ណា​ ​អញ្ជើញ​នូវ​អ្នកឲ្យ​ទាន​ ​(​មក​បរិភោគ​)​ ​អាត្មា​សំគាល់​ ​(​នូវ​បុគ្គល​នោះ​)​ ​ថា​ជា​អ្នកប្រតិបត្តិ​ខុសទំនង​។​
 [​១៦១​]​ ​(​កុដុម្ពិកៈ​…​)​ ​ក្នុងថ្ងៃនេះ​ ​ព្រះរាជា​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​បាន​យាង​មក​ក្នុង​ទីនេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្ញុំ​មែនហើយ​ ​ដ្បិត​ខ្ញុំ​បានដឹង​ច្បាស់​ក្នុងថ្ងៃនេះ​ថា​ ​ទាន​ដែលគេ​ឲ្យហើយ​ ​ចំពោះ​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​។​ ​ស្តេច​ទាំងឡាយ​ ​ជាប់​ចំពាក់​ក្នុង​ផែនដី​ ​ពួក​ព្រាហ្មណ៍​ ​ជាប់​ចំពាក់​ក្នុង​កិច្ច​តូច​ ​និង​កិច្ច​ធំ​ ​ពួក​ឥសី​ជាប់​ចំពាក់​ក្នុង​មើម​ឈើ​ ​និង​ផ្លែឈើ​ ​ឯ​ពួក​ភិក្ខុ​ ​ទើប​រួច​ស្រឡះ​ចាក​កិលេស​។​

​ចប់​ ​ភិ​ក្ខា​បរម្បរ​ជាតក​ ​ទី១៣​។​

ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636872910564585737
ទៅកាន់ទំព័រ៖