ព្រះត្រៃបិដក ភាគ ៦០

 ​[​១៦៨​]​ ​(​មណ្ឌព្យ​កុមារ​…​)​ ​(​ឆ្មាំទ្វារ​ ​៣​ ​នាក់​)​ ​ឈ្មោះ​ឧប​ជោ​តិយៈ​ ​១​ ​ឈ្មោះ​ឧប​ជ្ឈាយៈ​ ​១​ ​ឈ្មោះ​ភណ្ឌ​កុ​ច្ឆិ​ ​១​ ​ទៅ​ក្នុង​ទីណា​ ​អ្នក​ទាំងឡាយ​ចូរ​វាយសម្លាប់​នូវ​មនុស្សលាមក​នេះ​ ​ហើយ​ចាប់​ត្រង់​ក​ ​អូសទាញ​ចេញទៅ​។​
 [​១៦៩​]​ ​(​មហាសត្វ​…​)​ ​អ្នកណា​ជេរប្រទេច​នូវ​ឥសី​ ​អ្នកនោះ​ឈ្មោះថា​ជីក​ភ្នំ​ដោយ​ក្រចក​ ​ឈ្មោះថា​ខាំ​ទំពា​ដែក​ដោយ​ធ្មេញ​ ​ឈ្មោះថា​ព្យាយាម​លេប​ភ្លើង​។​
 [​១៧០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ឥសី​ឈ្មោះ​មា​តង្គៈ​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ទៀងទាត់​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​ចេញទៅ​ឰដ៏​អាកាស​ ​ចំពោះមុខ​ពួក​ព្រាហ្មណ៍​កំពុង​ក្រឡេក​មើល​។​
 [​១៧១​]​ ​(​នាង​ទិដ្ឋ​មង្គ​លិកា​ពោល​ថា​)​ ​ក្បាល​ ​(​របស់​កូន​អញ​)​ ​រមួល​ទៅ​ខាងក្រោយ​ ​ដើមដៃ​លាត​ចេញទៅ​ ​មិន​គួរ​ដល់​ការងារ​ ​ភ្នែក​ទាំង​ឡា​យស​ ​ដូចជា​បុគ្គល​ស្លាប់​ ​អ្នកណា​ហ្ន៎​ ​ធ្វើកូន​អញ​នេះ​ឲ្យ​ទៅជា​យ៉ាងនេះ​។​
 [​១៧២​]​ ​(​ពួក​មាណព​ពោល​ថា​)​ ​មាន​សមណៈ​ ​(​មួយ​រូប​)​ ​មក​ក្នុង​ទីនេះ​ ​មាន​ប្រដាប់​ស្លៀកពាក់​អាក្រក់​លាមក​ ​ដូចជា​បិសាច​លើ​អាចម៍ដី​ ​ពាក់​នូវ​កំណាត់សំពត់​ ​ដែលគេ​ចោល​លើ​គំនរ​សម្រាម​ឰដ៏​ក​ ​សមណៈ​នោះ​បាន​ធ្វើ​នូវ​កូន​របស់​នាង​នេះ​ ​ឲ្យ​យ៉ាងនេះ​។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636872911741373045
ទៅកាន់ទំព័រ៖