ព្រះត្រៃបិដក ភាគ ៦០

 ​[​១៧៣​]​ ​(​នាង​ទិដ្ឋ​មង្គ​លិកា​…​)​ ​សមណៈ​មាន​ប្រាជ្ញា​ក្រាស់​ដូច​ផែនដី​នោះ​ ​ទៅ​ក្នុង​ទិស​ដូចម្តេច​ ​ម្នាល​មាណព​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រាប់​នូវ​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​ ​យើង​នឹង​ទៅ​សូម​ខមាទោស​ចំពោះ​សមណៈ​នោះ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​យើង​នឹង​បានកូន​នោះ​ ​មានជីវិត​រស់នៅ​។​
 [​១៧៤​]​ ​(​ពួក​មាណព​…​)​ ​សមណៈ​មាន​ប្រាជ្ញា​ក្រាស់​ដូច​ផែនដី​ ​បាន​ទៅ​ក្នុង​អាកាស​ ​ដូច​ព្រះចន្ទ​ក្នុង​ថ្ងៃ​ ​១៥​ ​កើត​ ​ដើរទៅ​តាមផ្លូវ​នៃ​អាកាស​ ​មួយទៀត​ ​សមណៈ​នោះ​ជា​ឥសី​ ​មានការ​ប្តេជ្ញា​ដ៏​ទៀងទាត់​ ​មាន​សភាព​ដ៏​ល្អ​ ​បាន​ទៅកាន់​ទិសខាងកើត​ហើយ​។​
 [​១៧៥​]​ ​(​នាង​ទិដ្ឋ​មង្គ​លិកា​…​)​ ​ក្បាល​ ​(​របស់​កូន​ខ្ញុំ​)​ ​រមួល​ទៅ​ខាងក្រោយ​ ​ដើមដៃ​លាត​ចេញទៅ​ ​មិន​គួរ​ដល់​ការងារ​ ​ភ្នែក​ទាំង​ឡា​យស​ ​ដូច​ភ្នែក​បុគ្គល​ស្លាប់​ ​អ្នកណា​ហ្ន៎​ ​ធ្វើកូន​ខ្ញុំ​នេះ​ឲ្យ​ទៅជា​យ៉ាងនេះ​។​
 [​១៧៦​]​ ​(​ព្រះ​មហាសត្វ​…​)​ ​ពួក​យក្ស​មាន​អានុភាព​ច្រើន​ ​(​មក​ដោយ​គិតថា​)​ ​ពួក​ឥសី​មាន​សភាព​ដ៏​ល្អ​ ​មក​ហើយ​ ​(​ក្នុង​ទីនេះ​)​ ​ពួក​យក្ខ​ដឹង​ថា​ ​(​កូន​របស់​នាង​)​ ​មានចិត្ត​ប្រទូស្ត​ ​ក្រោធ​ខឹង​ ​ហើយ​បាន​ធ្វើ​នូវ​កូន​នាង​ឲ្យ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636872912042700280
ទៅកាន់ទំព័រ៖