ព្រះត្រៃបិដក ភាគ ៦០

 ​[​១៧៧​]​ ​(​នាង​ទិដ្ឋ​មង្គ​លិកា​…​)​ ​បើ​ពួក​យក្ខ​បាន​ធ្វើកូន​របស់ខ្ញុំ​ឲ្យ​យ៉ាងនេះ​ហើយ​ ​សូម​លោក​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​កុំ​ខឹង​ចំពោះ​ខ្ញុំ​ ​នាងខ្ញុំ​ជា​ស្រី​សូម​ដល់​នូវ​បាទា​របស់​លោក​ជាទី​ពឹង​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​មក​ដោយ​សេចក្តី​សោក​ចំពោះ​កូន​។​
 [​១៧៨​]​ ​(​ព្រះ​មហាសត្វ​…​)​ ​កាលនោះ​ក៏ដោយ​ ​ឥឡូវនេះ​ក៏ដោយ​ ​យើង​មិន​មានការ​ប្រទូស្ត​ក្នុងចិត្ត​តិចតួច​ទេ​ ​តែ​កូន​របស់​នាង​ជា​អ្នក​ស្រវឹង​ ​ដោយ​សេចក្តី​ស្រវឹង​ក្នុង​វេទ​ ​រៀន​វេទ​ហើយ​មិន​ស្គាល់​សេចក្តី​ចំរើន​។​
 [​១៧៩​]​ ​(​នាង​ទិដ្ឋ​មង្គ​លិកា​…​)​ ​បពិត្រ​ភិក្ខុ​ ​សញ្ញា​របស់​បុរស​ ​រមែង​ភ្លេចភ្លាំង​ដោយ​មួយរំពេច​ជា​ប្រាកដ​ ​បពិត្រ​លោក​មាន​ប្រាជ្ញា​ក្រាស់​ដូច​ផែនដី​ ​សូម​លោក​អត់​នូវ​ទោសកំហុស​ម្តង​ចុះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រមែង​មិន​មាន​ក្រោធ​ជា​កំឡាំង​។​
 [​១៨០​]​ ​(​ព្រះ​មហាសត្វ​…​)​ ​ចូរ​ឲ្យ​មណ្ឌព្យ​កុមារ​ ​ដែល​ជា​បុគ្គល​មាន​ប្រាជ្ញា​តិច​ ​ជា​បុត្ត​របស់​នាង​ ​បរិភោគ​នូវ​ដុំ​បាយ​ ​ដែល​យើង​ឈរ​ហើយ​បាន​មកនេះ​ ​ចំណែកខាង​ពួក​យក្ខ​ ​នឹង​លែង​បៀតបៀន​នូវ​កូន​របស់​នាង​ ​ទាំង​កូន​របស់​នាង​នោះ​ ​នឹង​ទៅជា​បុគ្គល​មិន​មាន​រោគ​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636872912416231645
ទៅកាន់ទំព័រ៖