ព្រះត្រៃបិដក ភាគ ៦០

 ​[​១៨១​]​ ​(​នាង​ទិដ្ឋ​មង្គ​លិកា​…​)​ ​ម្នា​លម​ណ្ឌព្យៈ​ ​អ្នកជា​បុគ្គល​ពាល​ ​មាន​ប្រាជ្ញា​ស្តួចស្តើង​ ​អ្នកជា​បុគ្គល​មិន​ស្គាល់​នូវ​បុញ្ញក្ខេត្ត​ទាំងឡាយ​ ​អ្នកឲ្យ​ទាន​ចំពោះតែ​ពួក​ជន​ ​ដែល​មាន​ទឹកចត់​ ​គឺ​កិលេស​ដ៏​ច្រើន​ ​មានអំពើ​ដ៏​សៅហ្មង​ ​ជា​អ្នក​មិន​សង្រួម​។​ ​(​ពួក​ជន​ខ្លះ​)​ ​បួងសក់​ ​ស្លៀក​នូវ​ស្បែក​ខ្លាឃ្មុំ​ ​មានមុខ​ទ្រុបទ្រុល​ ​(​ដោយ​ពុកមាត់​ ​ពុកចង្កា​)​ ​ដូច​រណ្តៅ​ទឹក​ដ៏​ចាស់​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​ពួក​សត្វ​ដែល​មាន​សភាព​អាក្រក់​នេះ​ចុះ​ ​ដ្បិត​ភ្នួង​សក់​ ​និង​ស្បែក​ខ្លាឃ្មុំ​ ​ការពារ​នូវ​បុគ្គល​ដែល​មាន​ប្រាជ្ញា​តិច​មិនបានទេ​។​ ​ពួក​បុគ្គល​ណា​ ​លះបង់​រាគៈ​ ​ទោសៈ​ ​និង​អវិជ្ជា​ ​ពួក​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ជា​អរហន្ត​ខីណាស្រព​ ​ទាន​ដែល​បុគ្គល​ឲ្យ​ចំពោះ​ពួក​បុគ្គល​ទាំងនោះ​ ​ទើប​ជា​ទាន​មានផល​ច្រើន​។​
 [​១៨២​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ស្តេច​ក្នុង​ដែន​មេ​ជ្ឈៈ​ ​បៀតបៀន​នូវ​ចិត្ត​របស់​មា​តង្គ​តាបស​ជា​អ្នកមាន​យស​ ​ស្តេច​ក្នុង​ដែន​មេ​ជ្ឈៈ​ ​ព្រមទាំង​បរិស័ទ​ក៏​ដាច់​សូន្យ​ ​ដែន​ឈ្មោះ​មេ​ជ្ឈៈ​ ​ក៏​ទៅជា​ព្រៃ​ក្នុង​កាលនោះ​។​

​ចប់​ ​មា​តង្គ​ជាតក​ ​ទី១​។​

ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636872912694317550
ទៅកាន់ទំព័រ៖