ព្រះត្រៃបិដក ភាគ ៦០

​ចិត្ត​សម្ភូត​ជាតក​ ​ទី២​


 [​១៨៣​]​ ​(​ព្រះរាជា​ត្រាស់​ថា​)​ ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​ការងារ​ទាំងអស់​ ​ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយដោយ​ប្រពៃ​ ​រមែង​ប្រកបដោយ​ផល​ ​មិនមែន​ឥតអំពើ​ទេ​ ​ខ្ញុំ​ឃើញ​សម្ភូត​បណ្ឌិត​មាន​អានុភាព​ច្រើន​ ​ជា​អ្នក​បរិបូណ៌​ដោយ​ផល​នៃ​បុណ្យ​ដោយ​ការងារ​របស់​ខ្លួន​។​ ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​ការងារ​ទាំងអស់​ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយដោយ​ប្រពៃ​ ​រមែង​ប្រកបដោយ​ផល​ ​មិនមែន​ឥតអំពើ​ទេ​ ​ចិត្ត​របស់​បណ្ឌិត​ឈ្មោះ​ចិត្តៈ​នោះ​សម្រេច​ដូច​ចិត្ត​អាត្មាអញ​ដែរ​ឬ​ហ្ន៎​។​
 [​១៨៤​]​ ​(​ទារក​ច្រៀង​ទូល​ថា​)​ ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​ការងារ​ទាំងអស់​ ​ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយដោយ​ប្រពៃ​ ​រមែង​ប្រកបដោយ​ផល​ ​មិនមែន​ឥតអំពើ​ទេ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​នូវ​បណ្ឌិត​ឈ្មោះ​ចិត្តៈ​នោះ​ ​មានចិត្ត​សម្រេច​ដូច​ព្រះរាជ​ហ្ឫទ័យ​ព្រះអង្គ​ដែរ​។​
 [​១៨៥​]​ ​(​ព្រះរាជា​…​)​ ​(​សំដី​នេះ​)​ ​អ្នក​បានឮ​មក​ ​(​អំពីសំណាក់​)​ ​បណ្ឌិត​ឈ្មោះ​ចិត្តៈ​ដ៏​ចំរើន​ឬ​ ​ឬ​ជន​ណាមួយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​អ្នក​ ​គាថា​ ​(​នេះ​)​ ​អ្នក​ច្រៀងពីរោះ​ហើយ​ ​ខ្ញុំ​មិន​មាន​សេចក្តី​សង្ស័យ​ទេ​ ​ខ្ញុំ​ឲ្យ​ស្រុកសួយ​មួយ​រយ​ដល់​អ្នក​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636872912998574953
ទៅកាន់ទំព័រ៖