ព្រះត្រៃបិដក ភាគ ៦០

 ​[​១៨៦​]​ ​(​ទារក​…​)​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ឮ​ ​(​អំពីសំណាក់​)​ ​បណ្ឌិត​ឈ្មោះ​ចិត្តៈ​ទេ​ ​តែ​ឥសី​ ​(​មួយ​រូប​)​ ​បាន​ប្រាប់​នូវ​សេចក្តី​នេះ​ដល់​ខ្ញុំ​ព្រះអង្គ​ថា​ ​អ្នក​ចូរ​ទៅ​ច្រៀង​គាថា​តនឹង​ព្រះរាជា​ ​ក្រែងលោ​ស្តេច​សព្វ​ព្រះរាជហឫទ័យ​នឹង​ប្រោស​ប្រទាន​នូវ​របស់​ដ៏​ប្រសើរ​ដល់​អ្នក​។​
 [​១៨៧​]​ ​(​ព្រះរាជា​…​)​ ​អ្នក​ទាំងឡាយ​ចូរ​ទឹម​នូវ​រាជរថ​ទាំងឡាយ​ ​ដែល​ធ្វើ​យ៉ាង​ល្អ​ ​គ្រឿងប្រដាប់​ដ៏​ពិចិត្ត​ ​ចូរ​ចង​នូវ​ខ្សែ​ដង្គន់​ ​ពាក់​នូវ​គ្រឿងប្រដាប់​ក​ ​នៃ​ដំរី​ទាំងឡាយ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​វាយ​ស្គរ​ ​និង​សំភោរ​ ​ផ្លុំ​នូវ​ស័ង្ខ​ផង​ ​ចូរ​ទឹម​នូវ​យាន​ទាំងឡាយ​ដ៏​លឿន​ៗ​ផង​ ​ថ្ងៃនេះ​ឯង​ ​អញ​នឹង​ទៅ​មើល​ឥសី​ ​ដែល​គង់​ក្នុង​អាស្រម​ណា​ ​អញ​នឹង​ទៅកាន់​អាស្រម​នោះ​។​
 [​១៨៨​]​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​មានលាភ​ល្អ​ណាស់​តើ​ ​គាថា​ដែល​អាត្មាអញ​ច្រៀងពីរោះ​ហើយ​ ​ក្នុង​កណ្តាល​បរិស័ទ​ ​អាត្មាអញ​បានឃើញ​នូវ​ឥសី​ដ៏​បរិបូណ៌​ដោយ​សីល​ ​និង​វត្ត​ ​ហើយក៏​ត្រេកអរ​រីករាយ​។​
 [​១៨៩​]​ ​សូម​លោក​ដ៏​ចំរើន​ទទួល​នូវ​អាសនៈ​ ​ទឹក​ ​និង​ប្រេង​លាប​ជើង​របស់​យើង​ចុះ​ ​បពិត្រ​ម្ចាស់ថ្លៃ​ ​ខ្ញុំ​សួរ​លោក​ដ៏​ចំរើន​ក្នុង​វត្ថុ​មាន​ដំ​ឡៃ​ ​សូម​លោក​ដ៏​ចំរើន​ទទួល​នូវ​វត្ថុ​មាន​ដំ​ឡៃ​របស់​យើងខ្ញុំ​។​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636872913283561253
ទៅកាន់ទំព័រ៖