ព្រះត្រៃបិដក ភាគ ៦០

​ស្ទឹង​លើ​ភ្នំ​ ​និង​ស្ទឹង​ក្នុង​ព្រៃ​ទាំងឡាយ​ ​មាន​ទឹក​ដ៏​ថ្លា​ ​កាល​ហូរ​ទៅ​ ​មាន​ផ្កាឈើ​អណ្តែត​ទៅតាម​ខ្សែទឹក​ព្រោងព្រាត​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​កំពូល​ទាំងឡាយ​នៃ​ភ្នំ​ហិមវន្ត​ ​មាន​ពណ៌ខៀវ​ ​គួរឲ្យ​រមិលមើល​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​កំពូល​ទាំងឡាយ​នៃ​ភ្នំ​ហិមវន្ត​ ​មាន​ពណ៌លឿង​ ​គួរឲ្យ​រមិលមើល​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​កំពូល​ទាំងឡាយ​នៃ​ភ្នំ​ហិមវន្ត​ ​មាន​ពណ៌ក្រហម​ ​គួរឲ្យ​រមិលមើល​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​កំពូល​ទាំងឡាយ​នៃ​ភ្នំ​ហិមវន្ត​ ​មាន​ចុង​ស្រួច​ ​គួរឲ្យ​រមិលមើល​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​កំពូល​ទាំងឡាយ​នៃ​ភ្នំ​ហិមវន្ត​ ​ដែល​មាន​ពណ៌ស​ ​គួរឲ្យ​រមិលមើល​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​កំពូល​ទាំងឡាយ​នៃ​ភ្នំ​ហិមវន្ត​ដ៏​វិចិត្រ​ ​គួរឲ្យ​រមិលមើល​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នក​ក្នុង​ទីនោះ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636872894454204275
ទៅកាន់ទំព័រ៖