ព្រះត្រៃបិដក ភាគ ៦០

 ​[​១៩០​]​ ​ពួក​ជន​ចូរ​ធ្វើ​នូវ​លំនៅ​ ​ឲ្យ​ជាទី​រីករាយ​ដល់​លោក​ផង​ ​សូម​លោក​ឲ្យ​ពួក​នារី​បំរើ​ផង​ ​សូម​លោក​ធ្វើ​នូវ​ឱកាស​ ​ដើម្បី​អនុគ្រោះ​ ​យើង​នឹង​ធ្វើជា​ធំ​នេះ​ ​ទាំងពីរ​នាក់​។​
 [​១៩១​]​ ​(​ចិត្ត​បណ្ឌិត​ពោល​ថា​)​ ​បពិត្រ​ព្រះរាជា​ ​អាត្មាភាព​បានឃើញ​នូវ​ផល​នៃ​ទុច្ចរិត​ ​និង​ផល​ដ៏​ប្រសើរ​របស់​ធម៌​ ​ដែល​បាន​សន្សំ​ដោយ​ប្រពៃ​ ​អាត្មាភាព​នឹង​សង្រួម​នូវ​ខ្លួន​តែ​ម្យ៉ាង​ ​អាត្មាភាព​មិន​ប្រាថ្នា​នូវ​កូន​ ​ឬសត្វ​ចិញ្ចឹម​ ​ឬ​ទ្រព្យ​ទេ​។​
 ១០​ ​ឆ្នាំ​ ​១០​ ​ដង​នេះ​ ​ជា​ជីវិត​របស់​ពួក​សត្វ​ក្នុង​លោក​នេះ​ ​ជីវិត​នោះ​មិនដល់​កំណត់​នោះ​នៅឡើយ​ ​ក៏​ស្វិត​ស្រពោន​ទៅ​ ​ដូចជា​ដើម​បបុស​ដែលគេ​កាត់​ហើយ​។​ ​កាលបើ​ជីវិត​នោះ​ ​(​ស្រពោន​ទៅ​យ៉ាងនេះ​)​ ​តើ​រីករាយ​ដូចម្តេច​កើត​ ​លេងសើច​ដូចម្តេច​កើត​ ​ត្រេកអរ​ដូចម្តេច​កើត​ ​ស្វែងរក​ទ្រព្យ​ដូ​ចមេ្ត​ចកើ​ត​ ​បពិត្រ​ព្រះរាជា​ ​អាត្មាភាព​មានប្រយោជន៍​ដោយ​កូន​ ​និង​ប្រពន្ធ​ ​ដូចម្តេច​កើត​ ​អាត្មាភាព​ជា​បុគ្គល​ផុត​ចាក​ចំណង​ហើយ​។​ ​អាត្មាភាព​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ ​មច្ចុរាជ​មិន​មើលងាយ​ចំពោះ​អាត្មាភាព​ទេ​ ​កាលបើ​អាត្មាភាព​ត្រូវ​មច្ចុរាជ​គ្រប​សង្កត់​ ​(​យ៉ាងនេះ​)​ ​តើ​តេ្រ​ក​អរ​ដូចម្តេច​កើត​ ​ស្វែងរក​ទ្រព្យ​ដូចម្តេច​កើត​។​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636872913616360288
ទៅកាន់ទំព័រ៖