ព្រះត្រៃបិដក ភាគ ៦០

​ជីវិត​ ​គឺ​អាយុ​មាន​ប្រមាណ​តិច​ ​ត្រូវ​ជរា​នាំទៅ​ ​(​កាន់​សេចក្តី​ស្លាប់​)​ ​កាលបើ​សត្វ​ត្រូវ​ជរា​នាំទៅ​ ​(​កាន់​សេចក្តី​ស្លាប់​ហើយ​)​ ​ទីពឹង​ពុំ​មាន​ទេ​ ​បពិត្រ​ព្រះបាទ​បញ្ចាលៈ​ ​សូម​ទ្រង់​ធ្វើតាម​ពាក្យ​អាត្មាភាព​ចុះ​ ​ទ្រង់​កុំ​ធ្វើ​នូវ​អំពើ​ទាំងឡាយ​ ​ដែល​មានផល​ជា​ទុក្ខ​ឡើយ​។​ ​ជីវិត​ ​គឺ​អាយុ​មាន​ប្រមាណ​តិច​ ​ត្រូវ​ជរា​នាំទៅ​ ​(​កាន់​សេចក្តី​ស្លាប់​)​ ​កាលបើ​សត្វ​ត្រូវ​ជរា​នាំទៅ​ ​(​កាន់​សេចក្តី​ស្លាប់​ហើយ​)​ ​ទីពឹង​ពំនាក់​ពុំ​មាន​ទេ​ ​បពិត្រ​ព្រះបាទ​បញ្ចាលៈ​ ​សូម​ទ្រង់​ធ្វើតាម​ពាក្យ​អាត្មាភាព​ចុះ​ ​ទ្រង់​កុំ​ធ្វើ​នូវ​អំពើ​ទាំងឡាយ​ ​ដែល​ជា​ប្រធាន​នៃ​ធូលី​ ​គឺ​កិលេស​ឡើយ​។​ ​ជីវិត​ ​គឺ​អាយុ​មាន​ប្រមាណ​តិច​ ​ត្រូវ​ជរា​នាំទៅ​ ​(​កាន់​សេចក្តី​ស្លាប់​)​ ​ជរា​តែង​កំចាត់​បង់​នូវ​សម្បុរ​របស់​សត្វ​ ​ដែល​កំពុង​គ្រាំគ្រា​ ​បពិត្រ​ព្រះបាទ​បញ្ចាលៈ​ ​សូម​ទ្រង់​ធ្វើតាម​ពាក្យ​អាត្មាភាព​ចុះ​ ​ទ្រង់​កុំ​ធ្វើ​នូវ​អំពើ​ដើម្បី​កើត​ក្នុង​នរក​ឡើយ​។​
 ​[​១៩៣​]​ ​(​ព្រះរាជា​…​)​ ​ពាក្យ​ ​(​របស់​លោក​)​ ​នោះ​ ​ពេញជា​ពិតមែនហើយ​ ​បពិត្រ​ឥសី​ ​លោក​ពោល​យ៉ាងណា​ ​សេចក្តី​នុ៎ះ​យ៉ាងនោះ​ ​បពិត្រ​ភិក្ខុ​ ​តែ​កាម​ទាំងឡាយ​របស់ខ្ញុំ​ ​មាន​សភាព​មិន​តិច​ទេ​ ​កាម​ទាំងនោះ​ ​បុគ្គល​ប្រហែល​ខ្ញុំ​ ​លះបង់​បាន​ដោយ​ក្រ​។​ ​ដំរី​ជាប់​នៅក្នុង​កណ្តាល​ភក់​ ​មិន​អាច​រើខ្លួន​ទៅកាន់​ទីគោ​ក​ដោយខ្លួនឯង​យ៉ាងណា​ ​ខ្ញុំ​ក៏​ជា​បុគ្គល​ជាប់​នៅក្នុង​ភក់​ ​គឺ​កាម​ ​មិន​អាច​បួស​តាមផ្លូវ​ ​(​ឱវាទ​)​ ​របស់​លោក​ជា​ភិក្ខុ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636872914325310838
ទៅកាន់ទំព័រ៖