ព្រះត្រៃបិដក ភាគ ៦០
បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំគន្ធមាទន៍នោះ ដែលពួកភុម្មទេវតាសេពហើយ ជាភ្នំដេរដាសដោយឱសថទាំងឡាយ តើនឹងធ្វើដូចម្តេច។ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំគន្ធមាទន៍នោះ ដែលពួកកិន្នរសេពហើយ ជាភ្នំដ៏ដេរដាសដោយឱសថទាំងឡាយ តើនឹងធ្វើដូចម្តេច។
[១៨] បពិត្រព្រហ្មជាម្ចាស់ ខ្ញុំសូមថ្វាយបង្គំនូវព្រះបាទទាំងឡាយរបស់លោក ព្រោះលោកបានស្រោចប្តី ដែលខ្ញុំជាស្រីកំព្រាបា្រថ្នាហើយ ដោយទឹកអម្រឹត ដែលជាទីស្រឡាញ់ដោយវិសេសក្នុងទីដែលលោកជួបគ្នា។
[១៩] ឥឡូវនេះ យើងទាំងឡាយនឹងត្រាច់ទៅកាន់ស្ទឹងក្បែរភ្នំ និងស្ទឹងក្នុងព្រៃទាំងឡាយ ដែលមានផ្កាឈើអណ្តែតទៅតាមខ្សែទឹកព្រោងព្រាតទាំងមានឈើផ្សេងៗដុះហែវិញ យើងទាំងឡាយនឹងពោលនូវពាក្យជាទីស្រឡាញ់ទៅវិញទៅមក។
ចប់ ចន្ទកិន្នរជាតក ទី២។
មហាឧក្កុសជាតក ទី៣
[២០] (ខ្លែងញីពោលថា) ម្នាលខ្លែងឈ្មោល ពួកអ្នកជនបទ ចងគប់ភ្លើងទាំងឡាយ ក្នុងកោះតូចៗ បា្រថ្នានឹងស៊ីនូវកូនតូចៗរបស់ខ្ញុំ អ្នកចូរហៅនូវមិត្តផង សំឡាញ់ផង
ID: 636872894827095604
ទៅកាន់ទំព័រ៖