ព្រះត្រៃបិដក ភាគ ៦០
[២១២] (ព្រះបាទសីវិ…) អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្ត ឬទ្រព្យដ៏ថ្លៃថ្លា ជាទីស្រឡាញ់ដ៏ក្រៃលែងរបស់ខ្លួន នែអ្នកដែនសីវិទាំងអស់ដែលមកប្រជុំគ្នា ចូរអ្នកទាំងឡាយមើលនូវភ្នែកទាំងពីររបស់អញ ដែលជាទិព្វក្នុងថ្ងៃនេះចុះ។ ចក្ខុទាំងពីររបស់យើង រមែងបាននូវការឃើញធ្លុះធ្លាយទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ។ (វត្ថុណាមួយ) ក្នុងជីវិតរបស់សត្វទាំងឡាយនេះ រមែងមិនប្រសើរជាងចាគៈទេ (ខ្លួនយើង) បានឲ្យនូវចក្ខុជារបស់មនុស្សហើយ បាននូវចក្ខុទិព្វ ដែលមិនមែនជារបស់មនុស្ស។ ម្នាលអ្នកដែនសីវិទាំងឡាយ អ្នកទាំងឡាយបានឃើញហេតុនេះហើយ ចូរឲ្យទាន ចូរបរិភោគ លុះឲ្យហើយ បរិភោគហើយ តាមសមគួរដល់អានុភាព សូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបាន ហើយចូរទៅកាន់ឋានសួគ៌ចុះ។
ចប់ សីវិរាជជាតក ទី៣។
សិរីមន្ទជាតក ទី៤
[២១៣] (ព្រះរាជាវិទេហៈត្រាស់សួរថា) នែសេនកៈ យើងសួរនូវសេចក្តីនុ៎ះ គឺបុគ្គលប្រកបដោយប្រាជ្ញា ប្រាសចាកសិរីសម្បត្តិ ១ បុគ្គលមានយស ប្រាសចាកប្រាជ្ញា ១
ID: 636872916887537389
ទៅកាន់ទំព័រ៖