ព្រះត្រៃបិដក ភាគ ៦០

​អ្នកប្រាជ្ញ​ទាំងឡាយ​ពោល​ថា​ ​បណ្តា​បុគ្គល​ទាំងពីរ​នោះ​ ​បុគ្គល​ណា​ប្រសើរ​ជាង​។​
 ​[​២១៤​]​ ​(​អាចារ្យ​សេន​កៈ​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ពួក​អ្នកប្រាជ្ញ​ ​ពួក​ជនពាល​ ​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សិល្បៈ​ ​និង​ពួក​ជន​មិន​មាន​សិល្បៈ​ ​សូម្បី​ជា​អ្នកមាន​ជាតិ​ខ្ពស់​ ​រមែង​ជា​អ្នកធ្វើ​នូវ​ការ​បំរើ​ជន​អ្នកមាន​យស​ ​ដែល​មិន​មាន​ជាតិ​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ ​ទើប​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ថោកទាប​ ​ឯ​បុគ្គល​មាន​សិរី​ ​ជា​បុគ្គល​ប្រសើរ​។​
 [​២១៥​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​មហោសធ​ ​អ្នកមាន​ប្រាជ្ញា​មិន​ថោកថយ​ ​ជា​អ្នក​ឃើញ​នូវ​ហេតុ​ដោយសព្វគ្រប់​ ​យើង​សូម​សួរ​អ្នក​ ​អំពី​បុគ្គល​ពាល​មានយស​ ​បណ្ឌិត​គ្មាន​ភោគៈ​ ​តើ​អ្នកប្រាជ្ញ​ទាំងឡាយ​ពោល​ថា​ ​បណ្តា​បុគ្គល​ទាំងពីរ​នោះ​ ​បុគ្គល​ណា​ប្រសើរ​ជាង​។​
 [​២១៦​]​ ​(​មហោសធបណ្ឌិត​…​)​ ​ពួក​ជនពាល​ ​តែង​ធ្វើ​នូវ​អំពើអាក្រក់​ទាំងឡាយ​ ​ហើយ​សំគាល់​ថា​ ​អំពើ​នេះឯង​ ​ជា​អំពើ​ប្រសើរ​ ​ជា​អ្នក​ឃើញ​ត្រឹមតែ​លោក​នេះ​ ​មិនឃើញ​នូវ​លោកខាងមុខ​ទេ​ ​បុគ្គល​ពាល​តែង​កាន់​យក​នូវ​ទោស​ក្នុង​លោក​ទាំងពីរ​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ ​សូម​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ហ្នឹងឯង​ ​ជា​បុគ្គល​ប្រសើរ​ ​ឯ​បុគ្គល​ពាល​មានយស​ ​មិន​ប្រសើរ​ទេ​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636872917165963314
ទៅកាន់ទំព័រ៖