ព្រះត្រៃបិដក ភាគ ៦០

 ​[​២១៧​]​ ​(​អាចារ្យ​សេន​កៈ​…​)​ ​សិល្បៈ​នេះ​ ​រមែង​មិនដល់​នូវ​ភោគ​សម្បត្តិ​ទេ​ ​បុគ្គល​មានផៅ​ពង្ស​ ​ក៏​មិនដល់​នូវ​បុគ្គល​មាន​ភោគ​សម្បត្តិ​ដែរ​ ​ទាំង​បុគ្គល​អ្នកមាន​ឱកាស​នៃ​សរីរៈ​ ​(​មាន​រូបឆោម​ល្អ​)​ ​ក៏​មិនដល់​នូវ​បុគ្គល​មាន​ភោគ​សម្បត្តិ​ដែរ​ ​សូម​ទ្រង់ទត​ចុះ​ ​អ្នកផង​តែង​គប់​រក​នូវ​គោរ​វិន្ទ​សេដ្ឋី​ ​ជា​មនុស្ស​ហៀរ​ទឹកមាត់​ដល់​នូវ​សេចក្តី​សុខ​ ​ជា​អ្នក​សាបសូន្យ​ចាក​សិរី​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ​ ​ទើប​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ថោកទាប​ ​ឯ​បុគ្គល​មាន​សិរី​ ​ជា​បុគ្គល​ប្រសើរ​។​
 [​២១៨​]​ ​(​មហោសធ​…​)​ ​បុ​គ្គ​ល​អ័​ប្ប​ប្រាជ្ញា​ ​បាន​សេចក្តី​សុខ​ហើយ​ ​រមែង​ស្រវឹង​ ​លុះ​ត្រូវ​សេចក្តី​ទុក្ខ​ប៉ះពាល់​វិញ​ ​ក៏​ដល់​នូវ​សេចក្តី​វង្វេង​ ​បុ​គ្គ​ល​អ័​ប្ប​ប្រាជា្ញ​ ​ត្រូវ​សេចក្តី​សុខ​ ​និង​ទុក្ខ​មក​ថ្មី​ប៉ះពាល់​ហើយ​ ​ក៏​រមែង​ញាប់ញ័រ​ ​ដូចជា​វារិចរ​ ​(​សត្វ​ត្រាច់​ទៅ​ក្នុងទឹក​)​ ​ដែល​ញាប់ញ័រ​ក្នុង​កាល​ក្តៅ​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ​ ​ទើប​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ហ្នឹងឯង​ ​ជា​បុគ្គល​ប្រសើរ​ ​ឯ​បុគ្គល​ពាល​មានយស​ ​មិន​ប្រសើរ​។​
 [​២១៩​]​ ​(​អាចារ្យ​សេន​កៈ​…​)​ ​ពួក​សត្វ​បក្សី​ ​តែង​ហើរ​សំដៅ​ទៅ​ចោមរោម​ដើមឈើ​ ​ដែល​មាន​ផ្លែ​ដ៏​ឆ្ងាញ់​ក្នុង​ព្រៃ​ ​យ៉ាងណា​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636872917441999102
ទៅកាន់ទំព័រ៖