ព្រះត្រៃបិដក ភាគ ៦០
ជនជាច្រើនតែងគប់រកនូវបុគ្គលស្តុកស្តម្ភ បរិបូណ៌ដោយទ្រព្យ និងភោគៈ ព្រោះហេតុតែប្រយោជន៍ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២២០] (មហោសធ…) បុគ្គលពាលមានកំឡាំង រមែងបាននូវទ្រព្យ (ព្រោះតែធ្វើ) នូវកម្មដ៏ក្លៀវក្លា មិនល្អទេ ពួកនិរយបាលតែងទាញកន្រ្តាក់នូវបុគ្គលពាលឥតបា្រជ្ញា ដែលកន្ទក់កន្ទេញនោះ យកទៅកាន់នរកដ៏ក្លៀវក្លា ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលអ្នកមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
[២២១] (អាចារ្យសេនកៈ…) ទឹកស្ទឹងទាំងឡាយណាមួយ រមែងហូរចាក់ទៅក្នុងទន្លេគង្គា ទឹកស្ទឹងទាំងអស់នោះ រមែងលះបង់នូវនាម និងគោត្រ ទឹកទន្លេគង្គា កាលបើហូរដល់សមុទ្រ (រមែងបានឈ្មោះថាមហាសមុទ្រយ៉ាណា) បុគ្គលដែលមានប្រាជ្ញា ជាគ្រឿងសម្រេច ក៏មិនប្រាកដក្នុងលោកយ៉ាងនោះដែរ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
ID: 636872917700273875
ទៅកាន់ទំព័រ៖