ព្រះត្រៃបិដក ភាគ ៦០

​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ​ ​ទើប​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ប្រសើរ​ ​ឯ​បុគ្គល​ពាល​មានយស​ ​មិន​ប្រសើរ​ទេ​។​
 [​២២៧​]​ ​(​អាចារ្យ​សេន​កៈ​…​)​ ​ដំរី​ ​គោ​ ​សេះ​ ​កែវមណី​ ​កុណ្ឌល​ ​និង​នារី​ ​តែង​កើតមាន​ក្នុង​ត្រកូល​ដ៏​ស្តុកស្តម្ភ​ ​ដំរី​ ​គោ​ ​សេះ​ ​ជាដើម​ ​ទាំងអស់​នោះ​ ​ជា​របស់​មិន​មាន​ឫទ្ធិ​ ​ទើប​ជា​គ្រឿង​ឧបភោគ​ ​(​ប្រើប្រាស់​)​ ​របស់​បុរស​ជា​ឥស្សរៈ​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ​ ​ទើប​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ថោកទាប​ ​ឯ​បុគ្គល​មាន​សិរី​ ​ជា​បុគ្គល​ប្រសើរ​។​
 [​២២៨​]​ ​(​មហោសធ​…​)​ ​សិរី​ ​គឺ​ឥស្សរិយយស​ ​រមែង​លះបង់​នូវ​បុគ្គល​ពាល​ ​ដែល​មិន​ចេះ​ចាត់ចែង​នូវ​ការងារ​ ​ជា​អ្នកមាន​គំនិតអាក្រក់​ ​ឥត​ប្រាជ្ញា​ ​ដូច​ពស់​ដែល​លះ​ចោល​នូវ​សំណក​ចាស់​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ​ ​ទើប​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ហ្នឹងឯង​ ​ជា​បុគ្គល​ប្រសើរ​ ​ឯ​បុគ្គល​ពាល​មានយស​ ​មិន​ប្រសើរ​ទេ​។​
 [​២២៩​]​ ​(​អាចារ្យ​សេន​កៈ​…​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំង​ ​៥​ ​នាក់​ ​សុទ្ធសឹង​ជា​បណ្ឌិត​ ​ប្រណម្យ​ដៃ​បំរើ​ព្រះអង្គ​ទាំងអស់គ្នា​ ​ព្រះអង្គ​ជាធំ​លើសលប់​ពួក​ខ្ញុំ​ព្រះអង្គ​ ​ដូចជា​ទេវរាជ​ឈ្មោះ​សក្កៈ​ ​ជា​ម្ចាស់​នៃ​ទេវតា​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636872918528981274
ទៅកាន់ទំព័រ៖