ព្រះត្រៃបិដក ភាគ ៦០

​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ​ ​ទើប​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ថោកទាប​ ​ឯ​បុគ្គល​មាន​សិរី​ ​ជា​បុគ្គល​ប្រសើរ​។​
 [​២៣០​]​ ​(​មហោសធ​…​)​ ​បុគ្គល​ពាល​ដែល​មានយស​ ​ទុកដូចជា​ទាសៈ​របស់​បុគ្គល​អ្នកមាន​ប្រាជ្ញា​ ​នាកាល​ហេតុ​ទាំងឡាយ​ប្រាកដ​ដូច្នោះ​កើត​ហើយ​ ​អ្នកប្រាជ្ញ​តាក់តែង​នូវ​ប្រស្នា​ដ៏​ល្អិត​ណា​ ​បុគ្គល​ពាល​រមែង​ដល់​នូវ​ការ​វង្វេង​ក្នុង​ប្រស្នា​ដ៏​ល្អិត​នោះ​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ​ ​ទើប​ទូល​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ប្រសើរ​ ​ឯ​បុគ្គល​ពាល​មានយស​ ​មិន​ប្រសើរ​ទេ​។​
 [​២៣១​]​ ​តាមពិត​ ​ពួកសប្បុរស​ ​តែង​សរសើរ​ប្រាជ្ញា​តែ​ម្យ៉ាង​ ​ពួក​មនុស្ស​តែង​ត្រេកអរ​ចំពោះ​ភោគៈ​ ​សិរី​គ្រាន់តែ​ជា​ទី​តេ្រ​ក​អរ​របស់​ ​(​ពួក​មនុស្ស​ពាល​)​ ​មួយទៀត​ ​ញាណ​នៃ​អ្ន​ក​បា្រ​ជ្ញ​ទាំងឡាយ​ ​មិន​មាន​អ្វី​ប្រៀបផ្ទឹម​បានទេ​ ​តាំងពីកាលណាមក​ ​បុគ្គល​អ្នកមាន​សិរី​ ​រមែង​មិន​កន្លង​នូវ​បុគ្គល​មាន​ប្រាជ្ញា​បាន​ឡើយ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636872918791046263
ទៅកាន់ទំព័រ៖