ព្រះត្រៃបិដក ភាគ ៦០

 ​[​២៣២​]​ ​(​ព្រះបាទ​វិទេហ​រាជ​…​)​ ​ម្នា​លម​ហោស​ធៈ​ ​ជា​អ្នក​ឃើញ​ធម៌​សព្វគ្រប់​ ​យើង​បាន​សួរ​នូវ​ប្រស្នា​ណា​ ​អ្នក​បាន​ថ្លែង​ដោះស្រាយ​នូវ​ប្រស្នា​នោះ​ដល់​យើង​ ​យើង​ត្រេកអរ​ដោយ​ការ​ដោះស្រាយ​នូវ​ប្រស្នា​ ​(​របស់​យើង​)​ ​យើង​សូមឲ្យ​ទ្រព្យ​ទាំងនេះ​ ​គឺ​គោមួយ​ពាន់​ ​មាន​គោឧសភ​ ​(​ជាដើម​)​ ​ផង​ ​ដំរី​ផង​ ​រថ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​ ​១០​ ​ផង​ ​ស្រុកសួយ​ ​១៦​ ​ផង​ ​ដល់​អ្នក​។​

​ចប់​ ​សិរី​មន្ទ​ជាតក​ ​ទី៤​។​


​រោ​ហន​មិគ​ជាតក​ ​ទី៥​


 [​២៣៣​]​ ​(​រោ​ហនៈ​ម្រឹក​ពោធិសត្វ​ពោល​ថា​)​ ​ម្នាល​ចិត្ត​កៈ​ ​ហ្វូង​ម្រឹគ​ទាំងនេះ​ ​ខ្លាច​សេចក្តី​ស្លាប់​ ​ទើប​រត់ចេញ​ទៅ​ ​សូមអ្នក​រត់​ទៅចុះ​ ​កុំ​សង្ស័យ​ឡើយ​ ​ហ្វូង​ម្រឹគ​ទាំងឡាយ​នឹង​រស់នៅ​ជាមួយនឹង​អ្នក​។​
 [​២៣៤​]​ ​(​ចិត្តៈ​ម្រឹគ​ជា​ប្អូន​ពោល​ថា​)​ ​បពិត្រ​រោ​ហនៈ​ ​ខ្ញុំ​មិនទៅ​ទេ​ ​ហឫទ័យ​របស់ខ្ញុំ​ ​ត្រូវ​សេចក្តី​សោក​ទាញ​កន្ត្រាក់​ ​ខ្ញុំ​មិន​លះបង់​អ្នកបង​ទេ​ ​ខ្ញុំ​នឹង​ស៊ូ​លះបង់​ជីវិត​ក្នុង​ទីនេះ​។​
 (​រោ​ហន​…​)​ ​មាតាបិតា​ទាំងនោះ​ ​ជា​សត្វ​ខ្វាក់​ ​មិន​មាន​អ្នកដឹកនាំ​ទេ​ ​នឹង​ស្លាប់​មិនខាន​ ​អ្នក​ចូរ​ទៅចុះ​ ​កុំ​សង្ស័យ​ឡើយ​ ​មាតាបិតា​នឹង​រស់នៅ​ជាមួយនឹង​អ្នក​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636872919168157833
ទៅកាន់ទំព័រ៖