ព្រះត្រៃបិដក ភាគ ៦០

​អ្នក​ចូរ​ក្រាបទូល​នូវ​សេចក្តី​វិនាស​របស់​ពួក​បក្សី​ជា​ញាតិ​ ​(​នៃ​យើង​ ​ដល់​ស្តេច​អក​ផង​)​។​
 [​២១​]​ ​(​ខ្លែង​ឈ្មោល​ ​ក៏​ទៅ​ក្រាបទូល​ស្តេច​អក​ថា​)​ ​បពិត្រ​ស្តេច​អក​ ​ព្រះអង្គ​ជា​ទិ​ជ​ជាតិ​ផង​ ​ជា​បក្សី​ប្រសើរ​ជាង​ពួក​ទិ​ជ​ជាតិ​ផង​ ​ខ្ញុំ​សូម​យក​ព្រះអង្គ​ជាទី​ពឹង​ ​ដ្បិត​ពួក​អ្នកជនបទ​ ​អាក្រក់​ណាស់​ ​បា្រ​ថ្នា​នឹង​ស៊ី​កូន​តូច​ៗ​របស់ខ្ញុំ​ ​សូម​ព្រះអង្គ​ ​(​មេត្តា​ស្រោចស្រង់​)​ ​ខ្ញុំ​ ​ឲ្យបាន​សេចក្តី​សុខ​។​
 [​២២​]​ ​(​ស្តេច​អក​ពោល​ថា​)​ ​បណ្ឌិត​ទាំងឡាយ​ ​ជា​អ្នក​ស្វែងរក​សេចក្តី​សុខ​ ​ក្នុង​កាលគួរ​ ​និង​កាលមិនគួរ​ ​រមែង​ចង​មិត្រ​ផង​ ​សំឡាញ់​ផង​ ​ម្នាល​ខ្លែង​ឈ្មោល​ ​យើង​នឹង​ធ្វើ​នូវ​ប្រយោជន៍​នុ៎ះ​ ​ដល់​អ្នក​បាន​ ​ដ្បិត​អរិយជន​តែង​ធ្វើ​នូវ​កិច្ច​ដល់​អរិយជន​ ​(​ដូចគ្នា​)​។​
 [​២៣​]​ ​(​ខ្លែង​…​)​ ​អំពើ​ណា​ដែល​អរិយជន​ជា​អ្នក​អនុគ្រោះ​ ​គប្បី​ធ្វើ​ដល់​អរិយជន​ ​អំពើនោះ​ព្រះអង្គ​បាន​ធ្វើ​ហើយ​ ​សូម​ទ្រង់​រក្សា​នូវ​ព្រះអង្គ​ចុះ​ ​សូម​ទ្រង់​កុំ​ក្តៅក្រហាយ​ឡើយ​ ​កាលបើ​ព្រះអង្គ​រស់នៅ​ ​យើង​គង់​នឹង​បាន​នូវ​កូន​ទាំងឡាយ​ ​(​ទៀត​)​។​
 [​២៤​]​ ​(​ស្តេច​អក​…​)​ ​យើង​ខំធ្វើ​នូវ​ការ​រក្សា​ ​និង​កិរិយា​ការពារ​នោះ​ឯង​ ​ត្រាតែ​បែកធ្លាយ​នូវ​សរីរៈ​ ​ក៏​មិន​តក់ស្លុត​ដែរ​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636872895158934584
ទៅកាន់ទំព័រ៖