ព្រះត្រៃបិដក ភាគ ៦០

 ​[​២៣៨​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សុត​នា​ម្រឹគី​នោះ​ជា​សត្វ​ភិតភ័យ​ ​លុះ​ត្រូវ​ភ័យ​គ្រប​សង្កត់​គំរាម​ហើយ​ ​ក៏​រត់​ទៅ​ ​អស់​កាល​មួយស្របក់​ ​ត្រឡប់​មក​ដើម្បី​សេចក្តី​ស្លាប់​វិញ​ ​ឈ្មោះថា​បាន​ធ្វើ​នូវ​អំពើ​ដ៏​កម្រ​ក្រៃពេក​។​
 [​២៣៩​]​ ​(​ព្រាន​សួរ​ថា​)​ ​ម្រឹគ​ទាំងនេះ​ ​ត្រូវជា​អ្វី​នឹង​អ្នក​ ​រួចចាក​អន្ទាក់​ហើយ​ ​ចូល​មករ​ក​អន្ទាក់​វិញ​ ​ម្រឹគ​ទាំងនោះ​សូម្បី​មានហេតុ​ដល់​ជីវិត​ ​ក៏​មិន​ប្រាថ្នា​លះបង់​អ្នក​។​
 [​២៤០​]​ ​(​រោ​ហនៈ​ម្រឹគ​…​)​ ​ម្នាល​ព្រាន​ ​ម្រឹគ​ទាំងនេះ​ជា​បងប្អូន​របស់ខ្ញុំ​ ​កើត​ក្នុង​ផ្ទៃ​ជាមួយគ្នា​ ​មាន​មាតា​តែមួយ​ ​សូម្បី​មានហេតុ​ដល់​ជីវិត​ ​ក៏​មិន​ប្រាថ្នា​លះបង់​ចោល​ខ្ញុំ​។​
 [​២៤១​]​ ​(​ចិត្តៈ​ម្រឹគ​…​)​ ​ម្នាល​ព្រាន​ ​មាតាបិតា​ទាំងនោះ​ ​ជា​សត្វ​ខ្វាក់​ ​មិន​មាន​អ្នកដឹកនាំ​ ​នឹង​ស្លាប់​មិនខាន​ ​សូមអ្នក​ឲ្យ​នូវ​ជីវិត​ដល់​ម្រឹគ​ទាំង​ ​៥​ ​សូមអ្នក​លែង​រោ​ហនៈ​ម្រឹគ​ជា​បង​ឲ្យ​ទាន​។​
 [​២៤២​]​ ​(​ព្រាន​…​)​ ​ខ្ញុំ​នឹង​លែង​នូវ​ម្រឹគ​ ​ដែល​ជា​អ្នក​ចិញ្ចឹម​នូវ​មាតាបិតា​ ​ឲ្យ​ដល់​អ្នក​ទាំងឡាយ​ ​មាតាបិតា​ចូរ​រីករាយ​ ​ព្រោះ​ឃើញ​នូវ​ម្រឹគ​ដ៏​ប្រសើរ​ដែល​រួចហើយ​ចុះ​។​
 [​២៤៣​]​ ​(​ចិត្តៈ​ម្រឹគ​…​)​ ​ម្នាល​ព្រាន​ ​ថ្ងៃនេះ​ខ្ញុំ​ត្រេកអរ​ ​ព្រោះ​បានឃើញ​នូវ​ម្រឹគ​ដ៏​ប្រសើរ​ដែល​រួចហើយ​ ​យ៉ាងណា​ ​សូមអ្នក​ត្រេកអរ​ជាមួយនឹង​ពួក​ញាតិ​ទាំងអស់​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636872919977514125
ទៅកាន់ទំព័រ៖