ព្រះត្រៃបិដក ភាគ ៦០

​បក្សី​នេះ​ត្រូវជា​អ្វី​នឹង​អ្នក​ ​ទើប​អ្នក​ដែល​ផុត​ ​(​ចាក​អន្ទាក់​)​ ​ចូល​មករ​ក​បក្សី​ដែល​ជាប់​វិញ​ ​ពួក​បក្សី​នាំគ្នា​ហើរ​ចោល​អស់ទៅហើយ​ ​ហេតុ​ដូចម្តេច​ ​អ្នក​សម្ងំ​នៅតែ​ម្នាក់ឯង​។​
 [​២៥៩​]​ ​(​សុ​មុ​ខៈ​ហង្ស​…​)​ ​បក្សី​នេះ​ជា​សេ្តច​របស់​យើង​ផង​ ​ជា​មិត្រ​របស់​យើង​ផង​ ​ជា​សំឡាញ់​ស្មើដោយ​ជីវិត​របស់​យើង​ផង​ ​ខ្លួន​យើង​នឹង​មិន​លះបង់​នូវ​បក្សី​នោះ​ ​ដរាប​អស់​កាល​នៃ​ជីវិត​។​
 [​២៦០​]​ ​(​ព្រាន​…​)​ ​អ្នកណា​ប្រាថ្នា​លះបង់​ជីវិត​ ​ព្រោះ​ហេតុ​សំឡាញ់​ ​យើង​នឹង​លែង​នូវ​សំឡាញ់​របស់​អ្នកនោះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​សូមឲ្យ​សេ្តច​របស់​អ្នក​ទៅជាមួយ​នឹង​អ្នក​ចុះ​។​
 [​២៦១​]​ ​(​សុ​មុ​ខៈ​ហង្ស​…​)​ ​ម្នាល​ព្រាន​ ​ក្នុងថ្ងៃនេះ​ ​យើង​ត្រេកអរ​ព្រោះ​បានឃើញ​នូវ​សេ្តច​បក្សី​រួចចាក​ចំណង​យ៉ាងណា​ ​អ្នក​ក៏​ចូរ​ត្រេកអរ​ជាមួយនឹង​ពួក​ញាតិ​ទាំងអស់​ ​យ៉ាងនោះ​ដែរ​។​
 [​២៦២​]​ ​(​ស្តេចហង្ស​…​)​ ​ព្រះអង្គ​មាន​សេចក្តី​សុខ​ស្រួល​ទេ​ឬ​ ​ព្រះអង្គ​មិន​មាន​ជម្ងឺ​ដម្កា​ត់​ទេ​ឬ​ ​ព្រះអង្គ​តែង​ប្រៀនប្រដៅ​នូវ​អ្នក​ដែន​ដ៏​ធំ​ទូលាយ​នេះ​ ​តាម​ធម៌​ទេ​ឬ​។​
 [​២៦៣​]​ ​(​ព្រះរាជា​តប​ថា​)​ ​ម្នាល​ហង្ស​ ​យើង​មាន​សេចក្តី​សុខ​ស្រួល​ទេ​ ​ម្នាល​ហង្ស​ ​យើង​មិន​មាន​ជម្ងឺ​ដម្កា​ត់​ទេ​ ​ខ្លួន​យើង​ក៏បាន​ប្រៀនប្រដៅ​នូវ​អ្នក​ដែន​ដ៏​ធំ​ទូលាយ​នេះ​តាម​ធម៌​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636872921726904185
ទៅកាន់ទំព័រ៖