ព្រះត្រៃបិដក ភាគ ៦០
សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យរបស់ពួកកិន្នរនេះហើយ ចូររួសរាយ កុំធ្វើនូវការវិវាទឡើយ កំហុសនៃអំពើរបស់ខ្លួន កុំដុតកំដៅនូវព្រះអង្គ ដូចជារាត្រីមួយរបស់ពួកកិន្នរ ដុតកំដៅនូវកិន្នរទាំងនោះ។
[២៩២] (ព្រះនាងមល្លិកាទេវីទូលថា) ខ្ញុំម្ចាស់មានចិត្តត្រេកអរស្តាប់ធម្មទេសនាមានហេតុផ្សេងៗ គន្លងនៃព្រះបន្ទូលរបស់ព្រះអង្គប្រកបដោយប្រយោជន៍ ព្រះអង្គបញ្ចេញវាចាបន្ទោបង់សេចក្តីក្រវល់ក្រវាយរបស់ខ្ញុំម្ចាស់ បពិត្រព្រះសមណៈ ព្រះអង្គអ្នកនាំសេចក្តីសុខមកឲ្យ សូមព្រះអង្គគង់ព្រះជន្មនៅអស់កាលយូរ។
ចប់ ភល្លាតិយជាតក ទី៨។
សោមនស្សជាតក ទី៩
[២៩៣] (ព្រះបាទរេណុត្រាស់សួរថា) នរណាប្រហារលោក ជេរលោក ម្តេចក៏លោកអាក់អន់ចិត្ត មិនត្រេកអរ សោកសង្រេងម្ល៉េះ ថ្ងៃនេះ ចង់មាតាបិតារបស់នរណាទួញយំ ថ្ងៃនេះ ចង់នរណាត្រូវគេបៀតបៀនដេកលើផែនដី (ក៏លោកមិនត្រូវជាអុកជាទុក្ខទេ)។
[២៩៤] (កុហកតាបស ឆ្លើយថា) បពិត្រព្រះសម្មតិទេព អាត្មាភាពត្រេកអរ ដោយការបានឃើញនូវព្រះអង្គ
ID: 636873019312335752
ទៅកាន់ទំព័រ៖