ព្រះត្រៃបិដក ភាគ ៦០

​ដល់​ជ​នរ​ឡឹប​រឡប់​ដោយ​អាមិស​ ​ដល់​ជន​លួចគំនិត​គ្នា​ ​ជន​ណា​តែង​ញ៉ាំង​អាថ៌កំបាំង​ ​ដែល​មិនទាន់​មាន​គេ​ដឹង​ ​ឲ្យ​គេ​ដឹង​ ​អ្នកប្រាជ្ញ​តែង​អត់សង្កត់​មិន​ប្រាប់​ដល់​ជន​នោះ​ ​ព្រោះ​ខ្លាច​បែកការ​ដែល​គិតទុក​ ​ដូចជា​មនុស្ស​ខ្ញុំគេ​។​ ​ជន​ទាំងឡាយ​ប៉ុន្មាន​នាក់​ដឹង​នូវ​មន្ត​ជា​អាថ៌កំបាំង​របស់​បុរស​ ​សេចក្តី​តក់ស្លុត​ប៉ុណ្ណោះ​ ​តែង​កើតឡើង​ដល់​បុរស​នោះ​ ​ព្រោះហេតុនោះ​ ​អ្នកប្រាជ្ញ​មិន​គប្បី​ផ្សាយ​នូវ​អាថ៌កំបាំង​។​ ​
 ក្នុង​វេលា​ថ្ងៃ​ ​អ្នកប្រាជ្ញ​ ​គប្បី​និយាយ​អាថ៌កំបាំង​ក្នុង​ទីស្ងាត់​ ​មិន​គប្បី​បញ្ចេញ​សម្លេង​ក្នុង​វេលា​យប់​ឲ្យ​ហួស​កម្រិត​ ​ព្រោះថា​ ​ពួក​អ្នកឈ្លប​ស្តាប់​ ​រមែង​ឮ​នូវ​អាថ៌កំបាំង​ ​ដែល​ប្រឹក្សា​គ្នា​ ​ព្រោះហេតុនោះ​ ​គំនិត​នឹង​ដល់​នូវ​ការ​បែកធ្លាយ​យ៉ាង​ឆាប់​។​

​ចប់​ ​បញ្ច​បណ្ឌិត​ជាតក​ ​ទី១២​។​


​ហត្ថិបាល​ជាតក​ ​ទី១៣​


 [​៣៧៤​]​ ​(​ហត្ថិបាល​កុមារ​ពោល​ថា​)​ ​យូរណាស់​ហើយ​ ​យើង​ទើបនឹង​ឃើញ​ព្រាហ្មណ៍​មាន​ភេទ​ដូច​ទេវតា​ ​មាន​ផ្នួងសក់​ធំ​ ​មាន​ធូលី​លើ​ព្រះសិរ​។​ ​យូរណាស់​ហើយ​ ​យើង​ទើបនឹង​ឃើញ​ឥសី​ ​អ្ន​ក​តេ្រ​ក​អរ​ក្នុង​ធម្មគុណ​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​មាន​សំបក​ឈើ​ជា​គ្រឿង​បិទបាំង​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636873027190176339
ទៅកាន់ទំព័រ៖