ព្រះត្រៃបិដក ភាគ ៦០

 ​[​៤១៩​]​ ​(​តាបស​និយាយទៅ​នឹង​ប្រេត​ថា​)​ ​អ្នក​ទ្រទ្រង់នូវ​ផ្កាកម្រង​ ​ទ្រទ្រង់នូវ​ឈ្នួត​ ​ប្រដាប់ដោយ​គ្រឿង​អាភរណៈ​ ​ពាក់​នូវ​ពាហុ​រក្ស​រ័ត្ន​ ​(​កងកន់​)​ ​ប្រស់​ព្រំ​ដោយ​ខ្លឹមចន្ទន៍​ ​ឲ្យ​គេ​បម្រើ​ក្នុង​វេលា​យប់​ ​សោយ​នូវ​ទុក្ខវេទនា​ក្នុង​វេលា​ថ្ងៃ​។​ ​ស្រី​ទាំងឡាយ​ ​១៦០០០​ ​នេះ​ ​ជា​ស្រី​បំរើ​របស់​អ្នក​ ​អ្នកជា​បុគ្គល​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​អស្ចារ្យ​គួរឲ្យ​ព្រឺរោម​។​ ​ក្នុង​កាលមុន​ ​អ្នក​បាន​ធ្វើអំពើ​បាប​នាំមក​នូវ​ទុក្ខ​ដល់​ខ្លួន​ដូចម្តេច​ ​ដែល​អ្នកធ្វើ​ក្នុង​មនុស្សលោក​ ​បាន​ជា​ស៊ី​នូវ​សាច់​ខ្នង​ ​(​របស់​ខ្លួន​)​។​
 [​៤២០​]​ ​(​ប្រេត​…​)​ ​ខ្ញុំ​បាន​រៀន​នូវ​វេទ​ទាំងឡាយ​ ​ហើយ​ជាប់​ចំពាក់​ក្នុង​កាម​ទាំងឡាយ​ ​បាន​ប្រព្រឹត្ត​មិនជា​ប្រយោជន៍​ដល់​ជន​ដទៃ​ ​អស់កាលដ៏យូរ​អង្វែង​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ស៊ី​នូវ​សាច់​ខ្នង​ ​(​ញុះញង់​គេ​)​ ​បុគ្គល​នោះ​ ​ក៏​ខ្វារ​ស៊ី​នូវ​សាច់​ខ្នង​របស់​ខ្លួន​ ​ដូច​ខ្ញុំ​ស៊ីក្នុង​ថ្ងៃនេះ​ដែរ​។​

​ចប់​ ​កឹ​ឆន្ទ​ជាតក​ ​ទី១​។​


​កុម្ភ​ជាតក​ ​ទី២​


 [​៤២១​]​ ​(​ព្រះបាទ​សព្វ​មិត្ត​ ​ត្រាស់​សួរ​ថា​)​ ​អ្នកជា​អ្វី​ ​មក​ប្រាកដ​អំពី​ភព​តាវត្តិង្ស​ ​(​ប្រតិស្ឋាន​)​ ​លើ​អាកាស​នេះ​ ​រស្មី​ទាំងឡាយ​របស់​អ្នក​ ​ផ្សាយ​ចេញ​អំពី​ខ្លួន​ ​ដូច​ព្រះចន្ទ​ ​ភ្លឺស្វាង​ក្នុង​វេលា​យប់​ ​ឬដូច​ផ្លេកបន្ទោរ​ ​ឆ្វៀលឆ្វាត់​ឰដ៏​អាកាស​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636873033510507841
ទៅកាន់ទំព័រ៖