ព្រះត្រៃបិដក ភាគ ៦០
អ្នកទាំងឡាយ បានឃើញនាងកុមារីណានៅជំទង់ ស្លៀកសំពត់កាសាវៈ ជាអ្នកបួស នាងកុមារីនោះ ក្នុងកាលនោះ គឺព្រះរាជកញ្ញា ឯស្តេចដំរីក្នុងកាលនោះ គឺតថាគតឯង ព្រានព្រៃណា កាន់យកនូវភ្លុកទាំងឡាយនៃដំរីដ៏ប្រសើរ ជាភ្លុកដ៏ល្អស្អាត មិនមានភ្លុកឯទៀតប្រៀបផ្ទឹមបានលើផែនដី ហើយចូលទៅកាន់កាសីបុរី ព្រានព្រៃនោះក្នុងកាលនោះ គឺទេវទត្ត។ ព្រះពុទ្ធ ព្រះអង្គប្រាសចាកសេចក្តីក្រវល់ក្រវាយ ប្រាសចាកសេចក្តីសោក ប្រាសចាកនូវកូនសរ គឺរាគៈ បានជ្រាបច្បាស់ដោយព្រះអង្គឯង ហើយទ្រង់សំដែងនូវចរិតខ្ពស់ និងទាបអំពីដើមនេះ ដែលអន្ទោលទៅអស់កាលដ៏យូរ ហាក់ដូចមិនកន្លងថ្ងៃ។
ម្នាលភិក្ខុទាំងឡាយ កាលនោះ តថាគតនៅក្នុងទីនោះ កាលនោះ តថាគតជាស្តេចដំរី អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
ចប់ ឆទ្ទន្តជាតក ទី៤។
សម្ភវជាតក ទី៥
[៤៨១] (ព្រះបាទធនញ្ជយកោរព្យៈ ត្រាស់សួរថា) នែសុចីរតៈ យើងបាននូវរាជសម្បត្តិផង បាននូវភាពជាធំផង យើងប្រាថ្នាដើម្បីដល់នូវភាពជាធំ ប្រាថ្នាដើម្បីត្រួតត្រានូវផែនដីនេះ។
ID: 636873041242800103
ទៅកាន់ទំព័រ៖