ព្រះត្រៃបិដក ភាគ ៦០

 ​[​៤៩៨​]​ ​បពិត្រ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​បុគ្គល​ដែល​ព្រះរាជា​សួរ​ថា​ ​(​យើង​ធ្វើកុសល​)​ ​ក្នុងថ្ងៃនេះ​ឬ​ ​គប្បី​ក្រាបទូល​ថា​ ​ក្នុង​ថ្ងៃស្អែក​វិញ​ ​កាលបើ​សេចក្តី​ត្រូវការ​ ​កើតឡើង​ហើយ​ ​ព្រះ​បា​ទកោរព្យៈ​ ​ជា​យុធិ​ដ្ឋិ​ល​គោត្រ​ ​កុំ​ធ្វើតាម​ពាក្យ​ ​(​នោះ​)​ ​ហើយ​នៅ​ស្ងៀម​ឡើយ​ ​បុគ្គល​ដែល​ព្រះរាជា​សួរ​ហើយ​ ​គប្បី​ក្រាបបង្គំទូល​នូវ​ខន្ធ​បញ្ចកៈ​ ​ជា​ខាងក្នុង​តែ​ម្យ៉ាង​ ​សូម​ព្រះរាជា​កុំ​សេព​នូវ​ផ្លូវខុស​ ​ដូច​បុគ្គល​វង្វេង​ដោយ​ឥត​ចេតនា​។​ ​ព្រះរាជា​កុំ​ប្រព្រឹត្ត​កន្លង​នូវ​អត្តភាព​ ​កុំ​ប្រព្រឹត្ត​នូវ​អធម៌​ ​កុំ​ចម្លង​គេ​ក្នុង​ទី​មិនមែន​ជា​កំពង់​ ​កុំ​ប្រកប​ក្នុង​សេចក្តី​វិនាស​ឡើយ​។​ ​លុះតែ​ក្សត្រិយ៍​ណា​ ​ទ្រង់​ជ្រាប​ហើយ​ ​ធ្វើ​នូវ​ហេតុ​ទាំងឡាយ​នេះ​ ​ព្រះរាជា​នោះ​ទើប​ចំរើន​រាល់ពេល​ ​ដូចជា​ព្រះចន្ទ្រ​ក្នុង​សុក្ក​បក្ស​។​ ​ព្រះរាជា​នោះ​ ​ប្រកបដោយ​ប្រាជ្ញា​ ​រមែង​ជាទីស្រឡាញ់​នៃ​ពួក​ញាតិ​ផង​ ​រុងរឿង​ក្នុង​ពួក​មិត្ត​ផង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​រមែង​ទៅ​កើត​ក្នុង​ឋានសួគ៌​។​ ​

​ចប់​ ​សម្ភវ​ជាតក​ ​ទី៥​។​


​មហា​កបិ​ជាតក​ ​ទី៦​


 [​៤៩៩​]​ ​(​ព្រះ​សាស្តា​ទ្រង់​សំដែង​ថា​)​ ​ព្រះរាជា​ក្នុង​ក្រុង​ពារាណសី​ ​ព្រះអង្គ​ញ៉ាំង​ដែន​របស់​ពួក​ជន​អ្នក​ដែន​កាសី​ឲ្យ​ចំរើន​ ​ព្រះអង្គ​មាន​ពួក​មិត្ត​ ​និង​អាមាត្យ​ហែហម​ហើយ​ ​ស្តេច​ទៅ​កាន់​មិគា​ជិន​ឧទ្យាន​។​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636873043386322705
ទៅកាន់ទំព័រ៖