ព្រះត្រៃបិដក ភាគ ៦០

 (​អភិ​សម្ពុទ្ធ​គាថា​)​ ​បុគ្គល​ណា​ ​ប្រទូស្ត​មិត្ត​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​រមែង​កើត​ឃ្លង់​ផង​ ​កើត​ស្រែង​ផង​ ​បុគ្គល​អ្នក​ប្រទូស្ត​មិត្ត​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​រមែង​ទៅ​កើត​ក្នុង​នរក​។​

​ចប់​ ​មហា​កបិ​ជាតក​ ​ទី៦​។​


​ទក​រក្ខស​ជាតក​ ​ទី៧​


 [​៥០១​]​ ​(​នាង​ភេ​រី​បរិព្វាជិកា​សួរ​ថា​)​ ​កាល​ពួក​ជន​ទាំង​ ​៧​ ​នាក់​(​១​)​ ​របស់​ព្រះអង្គ​ ​រសាត់​ទៅ​ក្នុង​អន្លង់​ទឹកជ្រៅ​ ​អារក្សទឹក​កាល​ស្វែងរក​គ្រឿងបូជា​របស់​មនុស្ស​ ​គប្បី​ចាប់​ទូក​ ​(​ព្រះអង្គ​ព្រះរាជទាន​នូវ​ជន​)​ ​តាមលំដាប់​ដូចម្តេច​ ​ទើប​រួច​អំពី​អារក្សទឹក​បាន​។​
 [​៥០២​]​ ​(​ព្រះបាទ​ចូឡ​នី​ត្រាស់​ថា​)​ ​ខ្ញុំ​ឲ្យ​មាតា​ជាមុន​ ​រួច​ឲ្យ​ភរិយា​ ​ឲ្យ​ប្អូន​ ​លំដាប់​អំពី​នោះ​ ​ឲ្យ​សំឡាញ់​ ​និង​ឲ្យ​ព្រាហ្មណ៍​ជា​គំរប់​ ​៥​ ​ទើប​ឲ្យ​ខ្លួន​ជា​គំរប់​ ​៦​ ​មិន​ឲ្យ​មហោសធ​ទេ​។​
 [​៥០៣​]​ ​(​នាង​ភេរី​…​)​ ​ព្រះមាតា​ជា​អ្នក​ចិញ្ចឹម​ព្រះអង្គ​ផង​ ​ជា​អ្នកបង្កើត​ផង​ ​អនុគ្រោះ​ព្រះអង្គ​អស់កាលដ៏យូរ​ផង​ ​កាលបើ​ឆ​ព្ភិ​ព្រាហ្មណ៍​ប្រទូស្ត​ចំពោះ​ព្រះអង្គ​ ​ព្រះមាតា​ជា​បណ្ឌិត​ ​ជា​អ្នក​ស្គាល់​ឧបាយ​ ​ធ្វើ​នូវ​របស់​ដទៃ​ជា​គ្រឿង​បន្លំ​ ​ហើយ​ដោះ​ព្រះអង្គ​ ​ឲ្យ​រួច​អំពី​ការ​សម្លាប់​ ​
(​១​)​ ​គឺ​ ​មាតា១​ ​នា​ងន​ន្ទា​ទេវី១​ ​តិ​ខិ​ណ​មន្តី​កុមារ១​ ​សំឡាញ់​ឈ្មោះ​ធនុ​សេក្ខៈ១​ ​បុរោហិត១​ ​មហោសធ១​ ​ស្តេច​ចូឡ​នី១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636873044826875100
ទៅកាន់ទំព័រ៖