ព្រះត្រៃបិដក ភាគ ៦០

អ្នក​មិន​សង្រួម​ ​តែ​មាន​ភាព​ហាក់ដូចជា​អ្នក​សង្រួម​ ​មាន​ជាតិ​ខ្មៅ​ ​មាន​សភាព​មិន​ប្រសើរ​ ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ដ៏​លាមក​ទុច្ចរិត​ច្រើនយ៉ាង​។​
 [​៥៣៣​]​ ​ម្នាល​អ្នក​ប្រទូស្ត​ ​អ្នកជា​បុគ្គល​ប្រទូស្ត​មិត្ត​ដែល​មិនបាន​ប្រទូស្ត​វិញ​ផង​ ​ជា​អ្នក​ញុះញង់​ផង​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូមឲ្យ​ក្បាល​របស់​អ្នកឯង​ ​បែក​ជា​ ​៧​ ​ភាគ​។​
 [​៥៣៤​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រោះហេតុនោះ​ ​បុគ្គល​មិន​ត្រូវ​ប្រទូស្ត​មិត្ត​ទាំងឡាយ​ឡើយ​ ​ព្រោះថា​ ​សភាវៈ​ដទៃ​ ​លាមក​ជាង​ការ​ទ្រុស្ត​មិត្ត​ ​មិន​មាន​ទេ​ ​អ​ចេល​អ្នក​សង្រួម​ ​ត្រូវ​សត្វ​អាសីពិស​ប្រទេចផ្តាសា​ ​ក៏​ខ្ចាត់ចេញ​អំពី​ផែនដី​ ​វិនាស​តាម​ពាក្យ​របស់​នាគរាជ​ដ៏​ប្រសើរ​។​

ចប់​ ​បណ្ឌ​រក​ជាតក​ ​ទី៨​។​


សម្ពុលា​ជាតក​ ​ទី៩​


 [​៥៣៥​]​ ​(​ទាន​វៈ​(​១​)​ ​សួរ​ថា​)​ ​ម្នាលនាង​មាន​ភ្លៅ​មូល​ ​នាង​ឈ្មោះ​អ្វី​ ​រងា​ញ័រ​លើ​ជ្រោះ​នៃ​ភ្នំ​ ​ឈរ​នៅតែ​ម្នាក់ឯង​ ​ម្នាលនាង​មាន​អវយវៈ​ត្រង់​កណ្តាល​គួរ​វាស់​ដោយដៃ​ ​(​ចង្កេះ​រៀវ​)​ ​យើង​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​នូវ​នាម​ ​និង​ផៅពង្ស​ដល់​យើង​។​
(​១​)​ ​អសុរ​សា​មួ​ញ្ញ​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636873056776178561
ទៅកាន់ទំព័រ៖