ព្រះត្រៃបិដក ភាគ ៦០

​បើស្ត្រី​ណា​ ​ទ័លក្រ​ ​កំព្រា​ ​មិន​មាន​បបុស​ ​គឺ​មានះ​ ​មានតែ​កន្ទេល​ជា​គំរប់​ពីរ​ ​តែ​ស្ត្រី​នោះ​ជាទីស្រឡាញ់​របស់​ប្តី​ ​ស្រ្តី​ណា​ទោះ​កំព្រា​ ​តែ​ជាទីស្រឡាញ់​ ​(​របស់​ប្តី​)​ ​ស្រ្តី​នេះឯង​ប្រសើរ​ជាង​ស្ត្រី​ដែល​ប្រកបដោយ​អង្គ​គ្រប់យ៉ាង​ ​ដែល​មិនជា​ទីស្រឡាញ់​ ​(​របស់​ប្តី​)​។​ ​
 [​៥៤៦​]​ ​(​តាបស​…​)​ ​ស្រ្តី​ណា​ជា​គុណ​របស់​បុរស​ ​ស្ត្រី​នោះ​គេ​រកបាន​ក្រ​ក្រៃលែង​ ​ភស្តា​ណា​ជា​គុណ​របស់​ស្ត្រី​ ​ភស្តា​នោះ​គេ​រកបាន​ដោយ​ក្រ​ ​ម្នាលបា​ ​ជាធំ​ជាង​ជន​ ​ភរិយា​របស់​អ្នក​ ​ជា​គុណ​ ​(​នៃ​អ្នក​)​ ​ផង​ ​ជា​ស្ត្រី​មាន​សីល​ផង​ ​អ្នក​ចូរ​ប្រព្រឹត្ត​ធម៌​ចំពោះ​នាង​សម្ពុលា​។​
 [​៥៤៧​]​ ​(​ព្រះរាជា​សោត្ថិ​សេន​…​)​ ​ម្នាល​នាង​សម្ពុលា​មាន​ភោគៈ​បាន​ហើយ​ដ៏​ច្រើន​ ​បើ​នាង​ឆ្លងផុត​ចាក​សេចក្តី​ប្រាថ្នា​ ​ដល់​នូវ​មរណៈ​ ​អញ​ ​និង​ពួក​រាជកញ្ញា​ទាំងអស់​របស់​នាង​នេះ​ ​នឹង​ធ្វើតាម​ពាក្យ​របស់​នាង​។​

​ចប់​ ​សម្ពុលា​ជាតក​ ​ទី៩​។​


​ភណ្ឌុ​តិ​ណ្ឌុ​កជា​ត​ក​ ​ទី១០​


 [​៥៤៨​]​ ​(​ភណ្ឌុ​តិ​ណ្ឌុ​ក​ទេវតា​ពោធិសត្វ​ពោល​ថា​)​ ​សេចក្តី​មិន​ប្រហែស​ជា​ឧបាយ​ឲ្យបាន​នូវ​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​សេចក្តី​ប្រហែស​ ​ជា​ផ្លូវ​នៃ​សេចក្តី​ស្លាប់​ ​ពួក​ជន​អ្នក​មិន​ប្រហែស​ ​ឈ្មោះថា​មិន​ស្លាប់​ ​ពួក​ជន​ណា​ ​ជា​អ្នក​ប្រហែស​ ​ពួក​ជន​នោះ​ដូចជា​ស្លាប់​ហើយ​។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636873058830446059
ទៅកាន់ទំព័រ៖