ព្រះត្រៃបិដក ភាគ ៦០

​ចត្តា​លី​សនិ​បាត​ជាតក​
​តេ​សកុណ​ជាតក​ ​ទី១​


 [​៥៦៧​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​សួរ​ថា​)​ ​ម្នាល​សត្វស្លាប​ ​អញ​សូម​សួរ​អ្នក​ឈ្មោះ​វេស្សន្ត​រៈ​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​អ្នក​ ​កិច្ច​ដូចម្តេច​ដែល​អញ​ជា​អ្នក​ប្រាថ្នា​ដើម្បី​សោយរាជ្យ​ ​ធ្វើ​ហើយ​ប្រសើរ​។​
 [​៥៦៨​]​ ​(​មៀម​ឈ្មោះ​វេស្សន្ត​រៈ​ទូល​ថា​)​ ​យូរណាស់​ហើយ​ ​បិតា​របស់ខ្ញុំ​ព្រះអង្គ​ព្រះនាម​ ​កំ​សៈ​ ​ជា​អ្នកសង្គ្រោះ​ក្រុង​ពារាណសី​ ​ទ្រង់​ប្រហែស​ ​ជា​បិតា​ចិញ្ចឹម​ ​បាន​ចោទសួរ​នូវ​ខ្ញុំ​ព្រះអង្គ​ ​ជា​កូន​មិន​ប្រហែស​។​
 [​៥៦៩​]​ ​(​ខ្ញុំ​ទូល​ថា​)​ ​មុនដំបូង​ ​ព្រះរាជា​ត្រូវ​ហាមឃាត់​នូវ​ពាក្យ​ឃ្លៀងឃ្លាត​ ​សេចក្តី​ក្រោធ​ ​និង​ការ​សើច​រឡេះរឡោះ​ ​ត​ពីនោះ​ ​គប្បី​ធ្វើ​នូវ​កិច្ច​ទាំងឡាយ​ ​បពិត្រ​ក្សត្រ​ ​បុរាណ​ក​បណ្ឌិត​ទាំងឡាយ​ ​បាន​ពោល​នូវ​ពាក្យ​ដែល​ខ្ញុំ​ព្រះអង្គ​ក្រាបទូល​នោះ​ ​ថា​ជាវ​ត្ត​។​ ​បពិត្រ​ព្រះបិតា​ ​កម្មចំពោះ​ហេតុ​ដ៏​ក្តៅក្រហាយ​ណា​ ​ដែល​ព្រះអង្គ​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​ឥត​សង្ស័យ​ ​ព្រះអង្គ​ត្រេកត្រអាល​ក្តី​ ​ទ្រង់​ខ្ញាល់​ក្តី​ ​ធ្វើ​នូវ​កម្ម​ណា​ ​ព្រះអង្គ​មិន​ត្រូវ​ធ្វើ​នូវ​កម្ម​នោះ​ ​តទៅទៀត​ទេ​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636873061221422815
ទៅកាន់ទំព័រ៖