ព្រះត្រៃបិដក ភាគ ៦០
បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ គឺឲ្យអភ័យចំពោះពួកម្រឹគ និងសត្វបក្សីទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ (ព្រោះថា) ធម៌ដែលព្រះអង្គប្រព្រឹត្តហើយ រមែងនាំមកនូវសេចក្តីសុខ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ ព្រោះពួកព្រះឥន្ទ្រ ទេវតា ព្រមទាំងព្រហ្ម បានដល់នូវទិព្វសម្បត្តិ ដោយធម៌ដែលខ្លួនប្រព្រឹត្តល្អ បពិត្រព្រះរាជា សូមព្រះអង្គកុំប្រហែសចំពោះធម៌។ នោះជាវត្តបទក្នុងបញ្ហានោះឯង នុ៎ះឯងជាអនុសាសនី សូមព្រះអង្គសេពគប់នូវបុគ្គលមានបញ្ញា សូមមានគុណធម៌ដ៏ល្អ ជ្រាបច្បាស់នូវធម៌នោះដ៏បរិបូណ៌ដោយព្រះអង្គឯង (ប្រតិបត្តិតាមពាក្យប្រៀនប្រដៅចុះ)។
ចប់ តេសគុណជាតក ទី១។
សរភង្គជាតក ទី២
[៥៧៥] (អនុសិស្សតាបសសួរថា) បពិត្រលោក រថទាំងឡាយប្រសើរ លោកទាំងឡាយ មានខ្លួនប្រដាប់ហើយ មានកុណ្ឌល មានសំពត់ស្លៀកល្អ សៀតព្រះខ័នមានដងប្រដាប់ដោយកែវពៃទូរ្យ និងកែវមុក្តា ឈរនៅ (លើរថតែមួយ) លោកទាំងឡាយឈ្មោះអ្វី
ID: 636873063568137039
ទៅកាន់ទំព័រ៖