ព្រះត្រៃបិដក ភាគ ៦០
សង្ខបាលជាតក ទី៤
[៦២៤] (ព្រះបាទពារាណសីត្រាស់សួរថា) លោកជាអ្នកមានឱកាសនៃសរីរៈដ៏ប្រសើរ មានព្រះនេត្រថ្លា ខ្ញុំសំគាល់ថា លោកដ៏ចំរើន ជាអ្នកចេញចាកត្រកូល ហើយបួស ចុះលោកអ្នកមានប្រាជ្ញា លះបង់នូវទ្រព្យ និងភោគៈទាំងឡាយ ចេញចាកផ្ទះហើយបួស តើដោយហេតុដូចម្តេច។
[៦២៥] (អាឡារតាបស ថ្វាយព្រះពរថា) បពិត្រព្រះរាជា ជានរទេព អាត្មាភាពជាអ្នកបួសដោយសទ្ធា ព្រោះបានឃើញវិមានរបស់ពស់ធំ (នាគ) ដែលមានអានុភាពច្រើន ដោយខ្លួនឯងផង ព្រោះបានឃើញផលដ៏ធំ នៃបុណ្យទាំងឡាយផង។
[៦២៦] (ព្រះរាជា…) បព្វជិតទាំងឡាយ មិនពោលនូវវាចាកុហកព្រោះប្រាថ្នាកាម ព្រោះខ្លាច ព្រោះទោសៈទេ ខ្ញុំសួរហើយ សូមលោកប្រាប់សេចក្តីនុ៎ះ សេចក្តីជ្រះថ្លានឹងកើតដល់ខ្ញុំព្រោះស្តាប់។
[៦២៧] (អាឡារតាបស…) បពិត្រព្រះអង្គជាធំក្នុងដែន អាត្មាភាព កាលនៅ (ជាគ្រហស្ថ) កំពុងដើរទៅដោយបំណងថា (អញនឹងធ្វើ) នូវជំនួញ ក៏បានឃើញនូវពួកភោជបុត្រ
(១) ក្នុងផ្លូវ
(១) ពួកកូនព្រានព្រៃទេ តែហៅថា “ភោជបុត្រ” ប្រែថា កូនមេស្រុក គឺហៅដោយសេចក្តីស្រឡាញ់រាប់អាន។ អដ្ឋកថា។
ID: 636873069442623040
ទៅកាន់ទំព័រ៖