ព្រះត្រៃបិដក ភាគ ៦០

 ​ម្នាលនាង​រាជបុត្រី​ ​នេះឯង​ជា​កិរិយា​កាន់​យក​នូវ​ជ័យ​នៃ​នាង​ ​ក្នុង​លោក​ទាំងពីរ​ ​គឺ​កិរិយា​កើត​ក្នុង​ទេវលោក​ ​១​ ​កេរ្តិ៍ឈ្មោះ​ក្នុង​ជីវិត​នេះ​ ​១​។​ ​ម្នាលនាង​សុមេធា​ ​សូមឲ្យ​នាង​មាន​សេចក្តី​សុខ​អស់​កាល​យូ​ ​នាង​ចូរ​រក្សា​នូវ​ធម៌​ក្នុង​ខ្លួន​ចុះ​ ​យើង​នឹង​ទៅកាន់​ឋាន​ត្រៃត្រឹង្ស​វិញ​ ​ការបាន​ចួប​នឹង​នាង​ ​រាប់ថាជា​ទីស្រឡាញ់​ពេញចិត្ត​របស់​យើង​។​ ​

​ចប់​ ​សុ​រុ​ចិ​ជាតក​ ​ទី​ ​៦​។​


​បញ្ចុ​បោស​ថិ​កជា​ត​ក​ ​ទី៧​


 [​៨០​]​ ​(​តាបស​ពោល​ថា​)​ ​ម្នាល​ព្រាប​ ​ឥឡូវនេះ​ ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ម្នាល​បក្សី​ ​អ្នក​មិន​មាន​សេចក្តី​ត្រូវការ​ដោយ​ចំណី​សោះ​ ​ម្នាល​ព្រាប​ ​អ្នក​ខំអត់​ទ្រាំ​នូវ​គំលាន​ ​និង​សម្រេក​ ​ជា​សត្វ​រក្សា​នូវ​ឧបោសថ​ ​តើ​ព្រោះ​ហេតុអ្វី​។​
 [​៨១​]​ ​(​ព្រាប​ពោល​ថា​)​ ​ក្នុង​កាលមុន​ ​ខ្ញុំ​មានចិត្ត​ជាប់នឹង​មេ​ព្រាប​ ​យើងខ្ញុំទាំងពីរនាក់​កំពុងតែ​រីករាយ​ ​(​ក្នុង​កាម​)​ ​ក្នុង​ប្រទេស​នោះ​ ​ស្រាប់តែ​សត្វ​ខ្លែង​ ​មក​ឆាប​យក​មេ​ព្រាប​ទៅ​ ​ខ្ញុំ​ក៏​អស់​សេច​ក្តី​បា្រ​ថ្នា​ ​ព្រោះ​ប្រាសចាក​មេ​ព្រាប​នោះ​។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636872900859180619
ទៅកាន់ទំព័រ៖