ព្រះត្រៃបិដក ភាគ ៦០

 ​[​៨៩​]​ ​(​តាបស​…​)​ ​ព្រះ​បច្ចេកពុទ្ធ​ ​មិន​ប្រឡាក់​ ​(​ដោយ​កិលេស​)​ ​គង់​ក្នុង​អាស្រម​របស់​យើង​មួយរំពេច​ ​ព្រះ​អង្គ​បាន​ញុំា​ងយើង​ ​ឲ្យដឹង​នូវ​ទី​ដែល​ត្រូវ​ទៅ​ ​និង​ទី​ដែល​ត្រូវ​មក​ផង​ ​នូវ​នាម​ផង​ ​នូវ​គោត្រ​ផង​ ​នូវ​សេចក្តី​ប្រព្រឹត្ត​ទាំងអស់​ផង​។​ ​បើទុកជា​យ៉ាងនេះ​ ​ក៏​យើង​នៅតែ​មិន​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​បច្ចេកពុទ្ធ​នោះ​ ​ម្យ៉ាងទៀត​ ​យើង​មិនបាន​សាកសួរ​ ​ព្រោះ​លុះ​ក្នុង​អំណាច​ ​ហេតុ​នោះ​ ​បាន​ជា​យើង​រក្សា​ឧបោសថ​ ​កុំ​ឲ្យ​មានះ​គ្រប​សង្កត់​យើង​បាន​ទៀត​ឡើយ​។​

​ចប់​ ​បញ្ចុ​បោស​ថិ​កជា​ត​ក​ ​ទី៧​។​


​មហា​មោរ​ជាតក​ ​ទី៨​


 [​៩០​]​ ​(​ស្តេច​ក្ងោក​ពោធិសត្វ​ពោល​ថា​)​ ​ម្នាល​សំឡាញ់​ ​ប្រសិនបើ​អ្នកចាប់​ខ្ញុំ​ ​ព្រោះ​ហេតុ​នៃ​ទ្រព្យ​ ​អ្នក​កុំ​សម្លាប់​ខ្ញុំ​ឡើយ​ ​សូម​ចាប់​ខ្ញុំ​ទាំង​រស់​ ​ហើយ​នាំ​ខ្ញុំ​ទៅកាន់​សំណាក់​ព្រះរាជា​ចុះ​ ​អ្នក​ទំនងជា​នឹង​បាន​នូវ​ទ្រព្យ​ដ៏​ច្រើន​។​
 [​៩១​]​ ​(​កូន​ព្រានព្រៃ​ពោល​ថា​)​ ​ធ្នូ​ដ៏​ប្រសើរ​ ​និង​ព្រួញ​នេះ​ ​ខ្ញុំ​មិនមែន​យឺត​ ​ប្រុងប្រៀប​ដើម្បីនឹង​បាញ់​អ្ន​ក្នុងថ្ងៃនេះ​ទេ​ ​ខ្ញុំ​នឹង​បាញ់​ផ្តាច់​អន្ទាក់​របស់​អ្នក​ទេតើ​ ​(​ដោយ​គិតថា​)​ ​សេ្តច​ក្ងោក​ចូរ​ទៅតាម​សប្បាយ​ចុះ​។​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636872902068099765
ទៅកាន់ទំព័រ៖