ព្រះត្រៃបិដក ភាគ ៦០

 ​[​១០៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រានព្រៃ​មាន​អន្ទាក់​ក្នុង​ដៃ​ ​ត្រាច់​ទៅ​ក្នុង​ព្រៃ​ ​ដើម្បី​ទាក់​នូវ​ស្តេច​ក្ងោក​ ​ដែល​មានយស​ ​លុះ​ទាក់​នូវ​ស្តេច​ក្ងោក​ដែល​មានយស​បាន​ហើយ​ ​ក៏បាន​រួចចាក​សេចក្តី​ទុក្ខ​ ​ដូច​តថាគត​ដែល​បាន​រួច​ ​(​ចាក​ទុក្ខ​ ​ដោយ​សយម្ភូ​ញាណ​)​ ​ដូច្នោះ​ដែរ​។​

​ចប់​ ​មហា​មោរ​ជាតក​ ​ទី៨​។​


​ត​ច្ឆ​សូករ​ជាតក​ ​ទី៩​


 [​១០៤​]​ ​(​ជ្រូក​ឈ្មោះ​ត​ច្ឆ​កៈ​ពោល​ថា​)​ ​យើង​កាល​ស្វែងរក​ពួក​ញាតិ​ណា​ ​ដើរទៅ​កាន់​ភ្នំ​ ​និង​ព្រៃ​ទាំងឡាយ​ ​យើង​តាម​ស្វែងរក​ពួក​ញាតិ​ដ៏​ច្រើន​ ​ឯ​ពួក​ញាតិ​ទាំងនោះ​ ​យើង​បាន​ជួប​ហើយ​។​ ​មើម​ឈើ​ ​និង​ផ្លែឈើ​នេះ​ដ៏​ច្រើន​ផង​ ​ភក្សាហារ​នេះ​ច្រើន​ផង​ ​ភ្នំ​ ​និង​ស្ទឹង​ទាំងនេះ​ ​ជាទី​រីករាយ​ផង​ ​ជា​លំនៅ​ដ៏​សប្បាយ​។​ ​យើង​នឹង​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ​ ​មិន​មាន​សេចក្តី​រង្កៀស​ ​មិន​មាន​សេចក្តី​សោក​ ​មិន​មាន​ភ័យ​អំពី​ទីណា​ ​នឹង​នៅក្នុង​ទីនេះ​ឯង​ ​ជាមួយនឹង​ពួក​ញាតិ​ទាំងអស់​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636872903482710676
ទៅកាន់ទំព័រ៖