ព្រះត្រៃបិដក ភាគ ៦០

 ​[​១៥១​]​ ​(​វិធូ​រៈ​…​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​ព្រាហ្មណ៍​ដែល​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ ​វៀរចាក​មេថុនធម្ម​ ​គួរ​នឹង​បរិភោគភោជន​របស់​ព្រះអង្គ​ ​មាន​ដែរ​។​ ​ព្រាហ្មណ៍​ទាំងនោះ​ ​បរិភោគ​នូវ​ភត្ត​តែម្តង​ ​ទាំង​មិន​ផឹក​នូវ​ទឹកស្រវឹង​ ​បពិត្រមហារាជ​ ​(​ពួក​ព្រាហ្មណ៍​នេះ​)​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ព្រះអង្គ​ហើយ​ ​យើង​នឹង​ចូល​ទៅ​អញ្ជើញ​ពួក​ព្រាហ្មណ៍​ប្រាកដ​ដូច្នោះ​ឬ​។​
 [​១៥២​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​វិធូ​រៈ​ ​បើ​ពួក​ព្រាហ្មណ៍​នុ៎ះឯង​ ​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ពិតមែន​ ​ម្នាល​វិធូ​រៈ​ ​អ្នក​ចូរ​ស្វែងរក​ពួក​ព្រាហ្មណ៍​នុ៎ះ​ចុះ​ ​ចូរ​អញ្ជើញ​ព្រាហ្មណ៍​ទាំងនោះ​មក​ឆាប់​ៗ​។​ ​

​ចប់​ ​ទស​ព្រាហ្មណ​ជាតក​ ​ទី១២​។​


​ភិ​ក្ខា​បរម្បរ​ជាតក​ ​ទី១៣​


 [​១៥៣​]​ ​(​កុដុម្ពិកៈ​ទូល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ព្រះអង្គ​ ​មាន​ព្រះ​រូប​ទន់ភ្លន់​ ​ចេញ​ចាក​ដែន​មកកាន់​ព្រៃ​ស្ងាត់​ ​ប្រកបដោយ​ផ្ទះ​កំពូល​ដ៏​ប្រសើរ​ ​មាន​អាសនៈ​ដ៏​ថ្លៃថ្លា​ ​ដែលគេ​ក្រាល​បំរុង​ទុក​ ​ទើប​ថ្វាយ​ក្រយាស្ងោយ​ដ៏​ឧត្តម​ ​ជា​ភត្ត​នៃ​ស្រូវសាលី​ដ៏​វិចិត្រ​ ​លាយ​ដោយ​សាច់​ដ៏​ស្អាត​ ​ចំពោះ​ព្រះអង្គ​នោះ​ ​ដោយ​សេចក្តី​ស្រឡាញ់​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636872909711786959
ទៅកាន់ទំព័រ៖