ព្រះត្រៃបិដក ភាគ ៦០

​វី​សតិ​និបាតជាតក​
​មា​តង្គ​ជាតក​ ​ទី១​


 [​១៦២​]​ ​(​មណ្ឌព្យ​កុមារ​សួរ​ថា​)​ ​អ្នក​មក​អំពី​ទីណា​ ​បាន​ជា​មាន​ប្រដាប់​ស្លៀកពាក់​អាក្រក់​ ​លាមក​ ​ដូចជា​បិសាច​លើ​អាចម៍ដី​ ​ពាក់​នូវ​កំណាត់សំពត់​ដែលគេ​ចោល​លើ​គំនរ​សម្រាម​ឰដ៏​ក​ ​ខ្លួន​អ្នកជា​បុគ្គល​ផ្តេសផ្តាស​ ​មិនមែន​ជា​ទក្ខិណេយ្យ​បុគ្គល​ទេ​។​
 ​[​១៦៣​]​ ​(​មា​តង្គ​មហាសត្វ​ឆ្លើយ​ថា​)​ ​គ្រឿង​បរិភោគ​នេះ​បរិបូណ៌​ដោយ​បរិវារ​ ​អ្នក​បាន​តាក់តែង​ហើយ​ ​ពួក​ជន​តែង​ទំពាស៊ី​ ​បរិភោគ​ ​ផឹក​នូវ​គ្រឿង​បរិភោគ​នោះ​ ​អ្នក​ស្គាល់​ហើយ​នូវ​យើង​ ​ថា​ជា​អ្នក​ចិញ្ចឹមជីវិត​ដោយសារ​អ្នកដទៃ​ឲ្យ​ ​សូមឲ្យ​មនុស្ស​ចណ្ឌាល​បាន​នូវ​ដុំ​បាយ​ដែល​បុគ្គល​គប្បី​ទៅ​ឈរ​ជិត​។​
 [​១៦៤​]​ ​(​មណ្ឌព្យ​កុមារ​…​)​ ​គ្រឿង​ភោជន​នេះ​ ​ខ្ញុំ​បាន​តាក់តែង​បម្រុង​ពួក​ព្រាហ្មណ៍​ ​នេះ​ជា​ភោជន​របស់ខ្ញុំ​ដែល​ជឿ​ចំពោះ​សេចក្តី​ចំរើន​របស់​ខ្លួន​ ​អ្នក​ចូរ​ចៀសចេញ​អំពី​ទីនេះ​ ​អ្នក​មក​ឋិតនៅ​ក្នុង​ទីនេះ​ធ្វើអ្វី​ ​នែ​បុគ្គល​ថោកទាប​ ​បុគ្គល​ទាំងឡាយ​ប្រហែល​យើង​ ​មិន​ឲ្យ​ភោជន​ដល់​អ្នក​ទេ​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636872911146058995
ទៅកាន់ទំព័រ៖