ព្រះត្រៃបិដក ភាគ ៦០

​សត្តិ​គុម្ព​ជាតក​ ​ទី៧​


 [​២៧១​]​ ​(​ព្រះមានព្រះភាគ​ត្រាស់​ថា​)​ ​មហារាជ​ដូចជា​ព្រានម្រឹគ​ ​ជា​បុគ្គល​ប្រសើរ​លើ​រថ​របស់​អ្នក​ដែន​បញ្ចាល​ ​បាន​យាង​ទៅជាមួយ​នឹង​សេនា​ ​សាបសូន្យ​ចាក​ពួក​សេ្តច​ចូល​មកកាន់​ព្រៃ​។​ ​បានឃើញ​ស្រុក​របស់​ពួក​ចោរ​នៅក្នុង​ព្រៃ​នោះ​ ​សត្វ​សេក​ហើរចេញ​អំពី​ស្រុក​នោះ​ហើយ​ ​និយាយ​នូវ​សំដី​ដ៏​អាក្រក់​ថា​ ​ព្រះរាជា​ជា​បុរស​កំឡោះ​ ​បរិបូណ៌​ដោយ​ពាហនៈ​ ​មាន​កុណ្ឌល​ដ៏​រលីង​ ​មាន​ព្រះ​ឧណ្ហីសៈ​ ​(​ក្បាំង​)​ ​ដ៏​ក្រហមច្រាល​ ​ល្អ​រុងរឿង​ដូចជា​ព្រះអាទិត្យ​ក្នុង​វេលា​ថ្ងៃ​។​ ​ឥឡូវនេះ​ ​ព្រះរាជា​ព្រមទាំង​នាយ​សារថី​ដេកលក់​ក្នុង​វេលា​ថ្ងៃត្រង់​ ​បើ​ដូច្នោះ​ ​យើង​នឹង​យក​គ្រឿងប្រដាប់​ទាំងពួង​របស់​ព្រះរាជា​នោះ​ដោយ​រហ័ស​។​ ​ឥឡូវនេះ​ ​ស្តេច​ ​ព្រមទាំង​នាយ​សារថី​ ​ដេកលក់​ក្នុង​ទីស្ងាត់​ ​ដូច​នៅ​កណ្តាល​អធ្រាត្រ​ ​យើង​នឹង​យក​សំពត់​កែវមណី​ ​និង​កុណ្ឌល​ ​ហើយ​សម្លាប់​ ​រួច​គ្រប​ដោយ​មែកឈើ​។​
 [​២៧២​]​ ​(​បតិ​កោ​លុម្ព​ចោរ​ពោល​ថា​)​ ​ម្នាល​សត្តិ​គុម្ពៈ​ ​ឯង​និយាយ​ដូចជា​ឆ្កួត​ទេ​ឬ​ ​ព្រោះថា​ ​ព្រះរាជា​ទាំងឡាយ​ ​យាង​មក​អំពី​ចម្ងាយ​ ​ទ្រង់​រុងរឿង​ដូចជា​ភ្លើង​កំពុង​ឆេះ​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636872922694739542
ទៅកាន់ទំព័រ៖