ព្រះត្រៃបិដក ភាគ ៦១
សំដីរបស់មាណពនោះ និយាយឡើងមិនជាសំដីអាក្រក់ មិនភ្លាត់ ពីរោះ ស្រទន់ត្រង់ៗ មិនរាយមាយ មិនឮកោកកាក ជាសំដីញ៉ាំងចិត្តឲ្យរីករាយ គួរចាប់ចិត្ត ដូចជាសំឡេងនៃសត្វករវិកយាសយំ ចិត្តរបស់ខ្ញុំត្រេកអរខ្លាំងណាស់។ (មាណពនោះ) មានសំឡេងមូល មានពាក្យមិនសូវក្បោះក្បាយពេកទេ មិនមែនជាអ្នកខ្វល់ខ្វាយក្នុងការស្វាធ្យាយ (មន្ត) ដោយពិត ខ្ញុំចង់ឃើញមាណពនោះម្តងទៀត ដ្បិតមាណព (នោះ) ជាមិត្តរបស់ខ្ញុំតាំងពីមុនដម្បូងមក។ ដំបៅ (ត្រង់ចន្លោះភ្លៅរបស់មាណពនោះ) ជិតស្និទ្ធល្អ រលីងស្អាតសព្វអន្លើ ក្រាស់ ក្បំល្អ ដូចជាផ្កាឈូកក្រពុំ មាណព (នោះ) គ្របសង្កត់ខ្ញុំដោយដំបៅនោះឯង សើយភ្លៅហើយ គាបខ្ញុំដោយស្មង។ (ស្មើដូចមាស ដែលផ្សាយចេញអំពីសរីរកាយនៃមាណពនោះ) ភ្លឺត្រចះត្រចង់ ភ្លឺស្វាងរុងរឿង ភ្លឺផ្លេក ៗ ដូចជាផ្លេកបន្ទោរឆ្វៀលឆ្វាត់លើអាកាស ដើមដៃទាំងពីរទន់ភ្លន់ មានរោមប្រហែលកេសរផ្កាអញ្ជ័ន មាណពនោះ មានម្រាមដៃមូល ៗ ដ៏វិចត្រល្អ។
ID: 636873165760322098
ទៅកាន់ទំព័រ៖