ព្រះត្រៃបិដក ភាគ ៦១

​ព្រានព្រៃ​ជាស​ត្រូវ​នៃ​សត្វស្លាប​ ​បានឃើញ​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​ ​និង​រាជហង្ស​ឈ្មោះ​ធ​ត​រដ្ឋៈ​ជា​ស្តេច​នៃ​បក្សី​ ​កាល​ខិតចូល​មករ​ក​គ្នា​អំពី​ទីនោះ​ ​ៗ​ ​ក៏​ស្ទុះ​ទៅ​ដោយ​ប្រញាប់​។​ ​លុះ​នាយ​នេសាទ​នោះ​ស្ទុះ​ដោយ​ប្រញាប់​ ​ទៅ​ជិត​ពួក​បក្សី​ប្រសើរ​ហើយ​ ​ក៏​គិតថា​ ​សត្វ​ហង្ស​ទាំងពីរ​នេះ​ជាប់​ហើយ​ ​ញាប់ញ័រ​។​ ​ក៏​នាយ​នេសាទ​ ​បានឃើញ​សត្វ​ហង្ស​មួយ​ ​ជាប់អន្ទាក់​ហើយ​ទំនៅ​ ​និង​សត្វ​ហង្ស​មួយទៀត​ ​ដែល​មិន​ជាប់អន្ទាក់​ ​ចូល​មករ​ក​សត្វ​ហង្ស​ដែល​ជាប់អន្ទាក់​ហើយ​ទំនៅ​ ​សំឡឹង​មើល​នូវ​ហង្ស​ដែល​មានទោស​។​ ​លំដាប់​អំពី​នោះ​ទៅ​ ​នាយ​នេសាទ​នោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក៏បាន​សួរ​នូវ​សត្វ​ហង្ស​មាន​ពណ៌ស​ ​មាន​កាយ​ដ៏​ធំ​ ​ជា​អធិបតី​លើ​ហ្វូង​នៃ​បក្សី​ថា​ ​សត្វ​ហង្ស​ដែល​ជាប់អន្ទាក់​ដ៏​ធំ​ដល់​ម៉្លោះ​ ​មិន​ធ្វើ​នូវ​ទិស​ ​(​ដើម្បី​ហើរ​ទៅ​)​ ​ដោយហេតុ​ណា​ ​(​ហេតុ​នោះ​ ​គួរ​ហើយ​)​ ​ម្នាល​សត្វស្លាប​ ​ចុះ​អ្នក​ ​មិន​ជាប់អន្ទាក់​ទេ​ ​ជា​សត្វ​មាន​កំឡាំង​ ​ហេតុអ្វី​ក៏​មិន​ហើរ​ទៅ​។​ ​សត្វ​បក្សី​នេះ​ ​ត្រូវជា​អ្វី​នឹង​អ្នក​ ​អ្នក​រួច​ ​(​អំពី​អន្ទាក់​ហើយ​)​ ​ចូល​មករ​ក​បក្សី​ ​ដែល​ជាប់អន្ទាក់​វិញ​ ​បក្សី​ទាំងឡាយ​នាំគ្នា​ហើរ​ចោល​ទៅ​អស់ហើយ​ ​ថ្វី​ក៏​អ្នក​ក្រាញ​នៅតែ​ម្នាក់ឯង​។​ ​
 [​១៦៩​]​ ​(​ហង្ស​សេនាបតី​…​)​ ​បពិត្រ​នាយ​នេសាទ​ជាស​ត្រូវ​នៃ​សត្វ​បក្សី​ ​ឯ​ហង្ស​នោះ​ ​ជា​ព្រះរាជា​នៃ​ខ្ញុំ​ផង​ ​ជា​សំឡាញ់​ស្មើដោយ​ជីវិត​នៃ​ខ្ញុំ​ផង​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636873187933750345
ទៅកាន់ទំព័រ៖