ព្រះត្រៃបិដក ភាគ ៦១

​ខ្ញុំ​នឹង​មិន​លះបង់​នូវ​ហង្ស​នោះ​ ​ដរាបដល់​សេចក្តី​ស្លាប់​មកដល់​។​ ​
 [​១៧០​]​ ​(​នាយ​នេសាទ​…​)​ ​ចុះ​ហេតុអ្វី​ ​ហង្ស​នេះ​ក៏​មិនឃើញ​នូវ​អន្ទាក់​ដែលគេ​ដាក់​ហើយ​ ​ដំណើរ​នេះ​ហើយ​ ​ដែល​ជា​ដំណើរ​សម្រាប់​ពួក​សត្វ​ធំៗ​ ​ពួក​សត្វ​ធំៗ​ ​គួរ​ដឹង​នូវ​សេចក្តី​អន្តរាយ​។​
 [​១៧១​]​ ​(​ហង្ស​សេនាបតី​…​)​ ​កាលណា​ដែល​សត្វ​ជា​អ្នកមាន​សេចក្តី​វិនាស​ ​ក្នុង​កាល​ជាទី​អស់​ទៅ​នៃ​ជីវិត​ ​កាលនោះ​ ​សត្វ​នោះ​ ​សូម្បី​ចូល​មក​ជិតដល់​សំណាញ់​ ​និង​អន្ទាក់​ ​ក៏​នៅតែ​មិនដឹង​ឡើយ​។​
 [​១៧២​]​ ​(​នាយ​នេសាទ​…​)​ ​ម្នាល​សត្វ​មាន​ប្រាជ្ញា​ច្រើន​ ​មែនហើយ​ ​អន្ទាក់​ទាំងឡាយ​ ​យើង​បាន​ដាក់​ហើយ​ជាច្រើន​ ​កាលបើ​សត្វ​មានជីវិត​អស់​ទៅ​យ៉ាងនេះ​ ​សត្វស្លាប​ទាំងឡាយ​ ​តែង​ចូល​មក​ជាប់នឹង​អន្ទាក់​ដ៏​កំបាំង​។​
 [​១៧៣​]​ ​(​ហង្ស​សេនាបតី​…​)​ ​សូមឲ្យ​ការ​នៅ​រួម​ជាមួយនឹង​អ្នកនេះ​ ​មាន​សុខ​ជា​កម្រៃ​ ​សូមអ្នក​អនុញ្ញាត​យើងខ្ញុំ​ ​សូមអ្នក​ឲ្យ​ជីវិត​ដល់​យើងខ្ញុំ​។​
 ​[​១៧៤​]​ ​(​នាយ​នេសាទ​…​)​ ​ឯង​មិន​ជាប់​ ​(​អន្ទាក់​)​ ​អញ​ទេ​ ​ទាំង​អញ​ទៀតសោត​ ​ក៏​មិន​ប្រាថ្នា​សម្លាប់​ឯង​ដែរ​ ​ចូរ​ឯង​ទៅ​អំពី​ទីនេះ​តាមប្រាថ្នា​យ៉ាង​ឆាប់​ ​ហើយ​រស់នៅ​មិន​មានទុក្ខ​អស់​កាល​ជា​អង្វែង​ចុះ​។​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636873350307067568
ទៅកាន់ទំព័រ៖